​ការស្រាវជ្រាវ​នានា​បង្ហាញថា ទទួលទាន​ចេក​ពីរ​ផ្លែ​អាច​ផ្តល់​ថាមពល​ខ្លាំងក្លា​ដល់​ទៅ ៩០ នាទី ប៉ុន្តែ​ពេល​ពិសា​ចេក​រួច សូមកុំ​បោះចោល​សំបក​វា​។ 
​    ​សំបកចេក​ក្រៅពី​ជួយ​ខាត់​ធ្មេញ​ឱ្យ​ស កម្ចាត់​ឫស​លើ​ស្បែក បំបាត់​មុន​និង​ស្នាម​ជ្រីវជ្រួញ វា​នៅ​អាចជួយ​កម្ចាត់​ស្រែង​បាន​ទៀត​។ 
​    ​ដើម្បី​កម្ចាត់​ស្រែង លោកអ្នក​គ្រាន់តែ​កាយ​យក​សាច់​ផ្នែក​ខាង​ក្នុងនៃ​សំបក​ចេកទុំ មក​បិត​ឬ​ប៉ាត​លើ​ស្រែង ទុកចោល​ច្រើន​ម៉ោង រាល់ថ្ងៃ វា​នឹង​បាត់​ទៅវិញ​យ៉ាង​លឿន​៕