Pages

Sunday, November 29, 2015

បទលើកទង់ព្រះពុទ្ធសាសនា


១.  សូមមើលទង់ជ័យ ឆព្វណ្ណរង្សី
ដែលមានរស្មីភ្លឺស្រស់ល្អ ខៀវលឿងក្រហម
ព្រមទាំងពណ៌ស ហង្សបាទនិង
ពណ៌ដ៏ភ្លឺផ្លេក។
២. ប្រទេសតូចធំ បានស្ម័គ្រស្មាគម
 ជំនុំគ្នាច្រើនអនេក ព្រមយករស្មី
ព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេក
ក្រៃកន្លង។
៣. ធ្វើជាសញ្ញា ទង់ជ័យសាសនា
នៃព្រះសម្ពុទ្ធធំចម្បង ចូរយើងរាល់គ្នា
យកចិត្តចាំចង នឹកដល់ព្រះអង្គ
ជាអម្ចាស់ ។
៤. ទោះជាតិផ្សេងគ្នា ក៏ត្រូវដឹងថា
សុទ្ធសឹងតែជាពុទ្ធសាសន៍ ចូរយើងសាមគ្គី
ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យ
ណាស់គ្រប់ៗគ្នា។
៥. សូមសាសនាពុទ្ធ ថ្កុំថ្កើងបំផុត
រុងរឿងវិសុទ្ធថ្លៃថ្លា ហើយមានជ័យ
ជោគផ្សាយពេញលោកា ដោយជនជ្រះថ្លា
ច្រើនសែនលាន។
៦. មានចិត្តសេ្នហា គោរពបូជា
 ចំពោះព្រះធម៌ដ៏កល្យាណ ទាំងមនុស្សទេវតា
ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បាន
សេចក្តីសុខ។
៧. យើងខេមរជាតិ នាំគ្នាខ្មីឃ្មាត
 កាន់ធម៌នឹងបាន ផុតទុក្ខ
 រួបរួមសាមគ្គីពីនេះទៅមុខ យើងនឹងបានសុខ
ក្សេមក្សាន្តត្រាណ។
៨. ព្រមព្រៀងប្រព្រឹត្ត កាន់ធម៌សុចរិត
ឆ្ពោះទៅកាន់ស្ថាននិព្វាន ជាទីផុតទុក្ខ
បានសុខក្សេមក្សាន្ត ជាតិយើងនឹងបាន
សោយសុខា។
ព្រះរាជនិពន្ធ ដោយសម្តេច ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ

No comments:

Post a Comment