Pages

Monday, September 26, 2016

ស្ពានអូរតាគី ស្ពានអូរតាកែ

ស្ពានអូរតាគី ស្ពានអូរតាកែ ឲ្យពពាលខែនិងស្រែបារាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំងៗ ធ្វើជារនាំងបាំងស្នេហ៍នេះផង!
..............
បទចម្រៀងៈ ស្ពានអូរតាគី
ពោល៖ ឱស្ពានអូរតាគី បើអ្នកដឹងរឿងខ្ញុំ សូមជួយលាក់ផង កុំប្រាប់អ្នកណាឲ្យសោះ!
I. សម្រក់ទឹកខ្មៅលើដំបៅចាស់ នឹកឡើងសែនខ្មាស់ស្ពានអូរតាគី កាលបងនិងអូនសាងក្បូនជីវីៗ ក្រោមដើមគគីរក្នុងខ្ទមទុគ៌ត។
II. អូនតាមម្តាយទៅមង្គលបុរី គ្មានផ្ញើសម្តីឲ្យបងមួយម៉ាត់ បងជាកម្មកររថភ្លើងកម្សត់ៗ លួចផ្ញើសំបុត្រតាមអ្នករត់ពន្ធ។
R. ស្រាប់តែអូនមានថ្មីហើយ ជិវិតខ្ញុំអើយទុក្ខស្នេហ៍សែនធ្ងន់ ម្តាយអូនជេរផ្ញើតាមអ្នករត់ពន្ធៗ មើលងាយរិះគន់តថាបងក្រខ្លាំង។
III. ស្ពានអូរតាគី ស្ពានអូរតាកែ ឲ្យពពាលខែនិងស្រែបារាំង បើដឹងរឿងខ្ញុំសូមជួយបិទបាំងៗ ធ្វើជារនាំងបាំងស្នេហ៍នេះផង៕
មរតកដើម ឣធិរាជសំលេងមាស ស៊ីន ស៊ីសាមុត

No comments:

Post a Comment