Showing posts with label Story. Show all posts
Showing posts with label Story. Show all posts

Wednesday, May 6, 2015

ដើមទន្សែ

  ពាក្យប្រស្នាខ្មែរថា
ដើមប៉ុនអង្រែផ្លែប៉ុនអង្រុត តើជាដើមអ្វី?

ដើមនេះមានឈ្មោះថា ដើមទន្សែ ភាសានិយាយតៗគ្នា ហៅថា ដើមអន្សែ
ពេលយកទៅធ្វើប៉ុយ គេហៅថា ប៉ុយទន្សែ
តាមការពន្យល់របស់សម្តេច ជួន ណាត
ទន្សែ ( ន. )
ឈ្មោះ​ឈើ​មួយ​ប្រភេទ មាន​ដើម​សណ្ឋាន​ស្លា ផ្លែ​មាន​ស្មែង នៅ​ស្រទាប់​ធាង​មាន​ក្រមរ​ជា​ផង់​ល្អិត ។ ទន្សែ​នេះ, អ្នក​លង្កា​ទ្វីប​គេ​ធ្វើ​ផ្កា​វា​ឲ្យ​ស្រក់​ទឹក​ផ្អែម​បាន ដូច​ផ្កា​ត្នោត​ដែរ, មុន​ដំបូង, កាល​បើ​គេ​ស្ទង់​ឃើញ​ថា​ផ្កា​វា​មាន​ចំណាស់​ល្មម​គាប​បាន​ហើយ, គេ​ធ្វើ​ជណ្ដើរ​ឫស្សី​តូច​ល្មម, ជណ្ដើរ​នោះ​មាន​កាំ​ខាង​លើ ២ ជា​ចម្ពាម​ទប់​កុំ​ឲ្យ​ក្រឡាច់, គេ​ឡើង​ទៅ​ក្រសោប​សំណុំ​ផ្កា ចង​ផ្អោប​ឲ្យ​ណែន, ចង ៧ ថ្ងៃ ក្ដឹប​ក៏​ទុំ​ទាំងអស់ គ្រាន់​តែ​ស្រាយ​ចំណង​ចេញ ក្ដឹប​ទាំង​នោះ​ក៏​ជ្រុះ​អស់ នៅ​សល់​តែ​ស្មែង​គេ​ប្រមូល​ទង​ស្មែង​ឲ្យ​ល្មម​តែ​គាប​កើត ចង​ជា​ដុំ​តូច​ៗ ច្រើន​ដុំ ឥត​កាត់​ចោល​ទេ, លុះ​គម្រប់ ៧ ថ្ងៃ គេ​យក​គំនាប​សំប៉ាត ដូច​គំនាប​ត្នោត​ឈ្មោល គាប ៣ ថ្ងៃ គេ​យក​កាំបិត​យ៉ាង​មុត​ចិត ដូច​ចិត​ផ្កា​ត្នោត​ដែរ, ក៏​ស្រក់​ទឹក​ផ្អែម​មក, គេ​ត្រង​នឹង​ក្វាង​មាន​ទំហំ​មាត់​ល្មម​តែ​ចុះ​សំណុំ​ផ្កា​ដែល​គេ​ចង​នោះ, បាន​ទឹក​ផ្អែម គេ​អាច​រំងាស់​ធ្វើ​ស្ករ​បាន​ដូច​ត្នោត​ដែរ, ងាយ​ធ្វើ​ជាង​ត្នោត ព្រោះ​មិន​ខ្លាច​ធ្លាក់​ដូច​ត្នោត​ទេ; ស្ករ​ទន្សែ​ផ្អែម​ខ្សោយ​បន្តិច​ជាង​ស្ករ​ត្នោត​មិន​រងាន់​ទេ ។ ទន្សែ​បញ្ចេញ​ផ្កា​ឥត​រដូវ​ដូច​ត្នោត​ទេ, គួរ​យើង​ធ្វើ​ល្បង​មើល, ក៏​គង់​នឹង​បាន​ដឹង​ដោយ​ងាយ, បើ​ធ្វើ​កើត, មាន​ប្រយោជន៍​សំខាន់​ណាស់, គួរ​តែ​យើង​ពិសោធន៍​មើល : ដី​នៅ​ប្រទេស​យើង​ងាយ​ដាំ​ទន្សែ​ណាស់​គួរ​តែ​ដាំ​ត្រង់​ដី​ទំនេរ​ៗ​ឲ្យ​មាន​ច្រើន​ឡើង ។
វិធីប្រើតាមបែបខ្មែរបុរាណ
ការពន្យល់តាមការចងចាំរបស់ បងស្រី Var Englearng មានដូចតទៅនេះ
ដើមនេះដើមរបស់វារុំដោយអ្វីម៉្យាងរាងដូចសំឡីៗហើយចាស់ៗពីដើមកោសយកសំឡីនោះយកមកមូរជាដុំតូចៗដែលពួកគាត់ហៅថា"ប៉ុយ"  ជាថ្នាំបូរាណសំរាប់ព្យាបាលរោគស្ទើរតែគ្រប់ប្រភេទ ដោយយកប៉ុយនោះមកដុះហើយដាក់នៅចំកន្លែងណាដែលឈឺ ដុចរហូតដល់ឆេះសាច់ វិធីនេះមានធ្វើច្រើនណាស់នៅជំនាន់ខ្មែរក្រហម ដូចរាគរួសមិនបាត់ ឈឺក្បាលឈឺចុកចាប់ក្នុងខ្លួន ល-ល    សង្ឃឹមថាអាចពន្យល់ភ្ញៀងបានយ៉ាងតិច២០នាទី  ។
 សូមថ្លែងអំណរគុណ ចំពោះបងស្រីដែលនៅចងចាំហើយចែករំលែកបទពិសោធន៍នេះដល់ក្មេងៗជំនាន់ក្រោយទោះតិចក្តីច្រើនក្តី។ខ្ញំបាទធ្លាប់ឃើញនិងចងចាំប្រហាក់ប្រហែលនេះដែរ តែមិនដឹងថាវាជាប៉ុយទន្សែនោះទេ។
វិធីប្រើ
ស្លឹក 1-យកមកតុបតែងក្នុងពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យផ្សេងៗ។
2-សំរាប់ព្រះសង្ឃប្រើសំរាប់ប្រស់ទឹក​(ស្តន្ទ)
ធាង
1-អាចយកសំឡីចេញពីធាងយកមកធ្វើប៉ុយដើម្បីព្យាបាលជំងឺផ្សេងៗ។
2-យកធ្វើឧប្បករណ៍ប្រើប្រាស់ផ្សេងៗ
ការដុតប៉ុយទន្សែ
ប៉ុយទន្សែគេដុតនៅចំកញ្ចឹងក និង ផ្ទៃពោះ
ការព្យាបាលជម្ងឺ
គេយកប៉ុយទន្សែទៅព្យាបាលជម្ងឺច្រើនមុខដូចជា
ជម្ងឺវិលមុខឈឺក្បាល ជម្ងឺកូនកណ្តុរ ជម្ងឺប្រកាំង ជម្ងឺខ្លន ដុតឫសដើម។
-សូមកុំសាកល្បងព្យាបាលជម្ងឺដោយខ្លួនអ្នកអោយសោះ ។
-ដើមទន្សែស្ទើតែបាត់បង់អស់ទៅហើយសូមជួយអភិរក្សផង។
- សូមមេត្តាជួយកែតម្រូវសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយអោយបានយល់ដឹងផង។
បើចង់ឃើញដើមទន្សែសូមមកព្រះបរមរាជវាំងច្រកចេញខាងត្បូង។
By ekchandararith.blogspot.com


Sunday, December 23, 2012

ស្នាមញញឹម​ស្មោះ


ស្នាមញញឹម​ស្មោះ

ចេញផ្សាយថ្ងៃ (ថ្ងៃ អាទិត្យ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០១២ ម៉ោង ០៧:០៥:២៣ ព្រឹក)
ស្នាមញញឹម​ថ្វីត្បិតតែ​ជាការ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ក្តីសប្បាយ​រីករាយ រំភើប ពីអ្វី​មួយ​ក៏ដោយ ក៏ញញឹម​មាន​លក្ខណៈ​ច្រើនបែប ច្រើនយ៉ាង គ្រាន់​តែមាន​បបូរមាត់​ខាងលើ ខាងក្រោម និង​បង្ហាញ​ឲ្យ​ឃើញ​ធ្មេញ​មុខរឹមៗ ប៉ុន្តែ​អត្ថន័យ​វាស់​ស្ទង់​ជម្រៅ​នៃ​ស្នាមញញឹម​នេះ គឺ​គ្មាន​ព្រំដែន​ឡើយ។

មនុស្ស​បាន​ផ្លាស់ប្តូរ​ការ​ញញឹម​បែប​កុមារភាព ដែល​ពោរពេញ​ទៅដោយ​ភាព​បរិសុទ្ធ កើតចេញ​នូវ​អ្វីដែលពិតៗ មក​ញញឹម​បែបមនុស្ស​ចាស់ ដែល​បង្កប់​ដោយ​បញ្ហា​រាប់រយ​ជំពូក។

ក៏ប៉ុន្តែ​ស្នាមញញឹម​មិនមែន​សុទ្ធ​តែមាន​អត្ថន័យ​អាក្រក់​នោះទេ ហេតុនេះ គួរ​ណាស់​ញញឹម​ឲ្យ​បាន​ច្រើន​ចម្រើន​ដល់​ភាពសុខសាន្ត៕ ដោយ ៖ អាត ចាន់​ដា​រ៉ា

មតិ
  • ស្នាមញញឹម​ស្មោះ
ស្នាមញញឹម​ស្មោះ

ព័ត៌មានពាក់ព័ន្ធ

Thursday, December 20, 2012

ភ្នំ​ដោះ​ក្រមុំ​


ភ្នំ​ដោះ​ក្រមុំ​ ជាទី​បន់​ស្រន់​ដ៏​ស័ក្តិ​សិទ្ធិ ​របស់​ជនជាតិ​ព្នង ​នៅ​ខេត្ត​មណ្ឌលគិរី

មណ្ឌលគិរី : ភ្នំ​ដោះ​ក្រមុំ​គឺជា​បូជនីយដ្ឋាន​ទេសចរណ៍​មួយ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ដែល​ជនជាតិ ភាគ​តិច និង​ខ្មែរ​ធ្វើ​ការ​គោរព​បូជា​តាម​ជំនឿ​ទំនៀម​ទម្លាប់​របស់​ពួក​គេ។​ប្រជាជន​ភាគ​ច្រើន​ជឿ​ថា​ព្រលឹង​វិញ្ញាណ​ស័ក្តិសិទ្ធិ​អារក្ខ​អ្នកតា​ដែល​នៅ​លើ​ភ្នំ​សម្បូរ​ស្មៅ​នោះ​បាន​ថែរក្សា​ពួកគេ​ឲ្យ​មាន​សេចក្ដី​សុខ​សុវត្ថិភាព​និង​សុខភាព​ល្អ។
Friday, 14 December 2012
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
កន្លែង​បន់ស្រន់​ដ៏​ស័ក្ដិសិទ្ធិនៅលើ​កំពូល​ភ្នំ​ដោះក្រមុំ​​ខេត្ត​មណ្ឌល​គិរី។ រូបថត លាង ផាន់ណារ៉ា
កន្លែង​បន់ស្រន់​ដ៏​ស័ក្ដិសិទ្ធិនៅលើ​កំពូល​ភ្នំ​ដោះក្រមុំ​​ខេត្ត​មណ្ឌល​គិរី។ រូបថត លាង ផាន់ណារ៉ា
ជា​រឿយៗ​ពួកគេ​ក៏​ឡើង​ទៅ​លើ​ភ្នំ​ដោះ​ក្រមុំ​ដើម្បី​បន់​ស្រន់​សុំ​ជោគ​លាភ​ក្នុង​មុខ​របរ​និង​សុភមង្គល​ក្នុង​គ្រួសារ​។
ស្ថិត​នៅ​ក្នុង​ភូមិ​ដោះ​ក្រមុំ​ឃុំ​សុខដុម​ស្រុក​សែន​មនោរម្យ​ខេត្ត​មណ្ឌលគិរី​ភ្នំ​នេះ​ដើម​ឡើយ​ឈ្មោះ​ថា​ភ្នំ​ឪយល់​ក្រោយ​មក​គេ​ហៅ​ជីហូ ជីវ័ន​ឬ​ស្រុះ​ប្លង់។
តាម​សាច់​រឿង​បាន​តំណាល​តៗ​គ្នា​មក​ថា កាល​ពី​ដើម​ឡើយ​ជន​ជាតិ​ព្នង​ពីរ​នាក់​ដែល​កំលោះ​មាន​ឈ្មោះ ស្រុះ​បាន​ចាប់​ចិត្ត​ស្រឡាញ់​នារី​ម្នាក់ ឈ្មោះ​ប្លង់​ហើយ​កំលោះ​ស្រុះ​បាន​ស្នើ​ឲ្យ​ឪពុក​ម្តាយ​ចូល​ស្តី​ដណ្តឹង​នាង​ប្លង់​ជា​គូ​គ្រង​។​ឪពុក​ម្តាយ​ខាង​ស្រី​ក៏​យល់​ព្រម​រើស​ថ្ងៃ​ដើម្បី​រៀបការ​។ ប៉ុន្តែ​មួយ​ថ្ងៃ​មុន​ថ្ងៃ​ជ័យ​នោះ នាង​ប្លង់​ដែល​បាន​ចេញ​ពី​ផ្ទះ​ទៅ​ដង​ទឹក​អណ្តូង​មួយ​ក្បែរ​មាត់​អូរ​ដើម្បី​យក​ទឹក​មក​ប្រើ​ប្រាស់​នៅ​ក្នុង​ពិធី​សែន​ព្រេន​នោះ ក៏​ស្រាប់​តែ​បាន​បាត់​ខ្លួន​នាង​ពុំ​ដឹង​ពី​មូល​ហេតុ​ទេ។ ក្នុង​ភាព​ដ៏​ស្លន់​ស្លោ​នោះ ឪពុក​ម្តាយ និង​គូ​ដណ្តឹង​របស់​នាង​កំលោះ​ស្រុះ បាន​ពឹង​ពាក់​រក​បង​ប្អូន​អ្នក​ភូមិ​ឲ្យ​ជួយ​ដើរ​រក​គ្រប់​ទិសទី​អស់​រយៈ​ពេល​១៥​ថ្ងៃ នៅ​តែ​រក​មិន​ឃើញ​នាំ​ឲ្យ​កំលោះ​ស្រុះ​ធ្លាក់​ក្នុង​ក្តី​អស់​សង្ឃឹម​យ៉ាង​ខ្លាំង​។ មិន​គួរ​ឲ្យ​ជឿ លុះ​ថ្ងៃ​មួយ​ក៏​ស្រាប់​តែ​នាង​ប្លង់​បាន​មក​បង្ហាញ​មុខ នៅ​ចំពោះ​មុខ​នាយ​ស្រុះ ក្នុង​ភូមិ ហើយ​ក៏​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​បាត់​ខ្លួន​របស់​នាង​ថា នាង​វង្វេង​ក្នុង​ព្រៃ និង​ត្រូវ​បាន​ដូន​ចាស់​ពីរ​នាក់​ឈ្មោះ ជីហូ និង ជីវ័ន​ជួយ​សង្គ្រោះ​មើល​ថែ​បង្ហាញ​ផ្លូវ​ត្រឡប់​មក​ភូមិ​វិញ។
បន្ទាប់​ពី​ជ្រាប​នូវ​រឿង​រ៉ាវ​នេះ នាង​ប្លង់​និង​នាយ​ស្រុះ​បាន​ស្រុះ​ស្រួល​គ្នា​ទៅ​ជួប​ដូន​ចាស់​ពីរ​នាក់​នោះ ហើយ​ដោយ​ដឹង​ថា​ស្រុះ និង ប្លង់ ជា​គូ​ដណ្តឹង​នឹង​គ្នា​ស្រាប់​ផង​ដូន​ចាស់​ទាំង​ពីរ​ក៏​បាន​ផ្សំ​ផ្គុំ​ឲ្យ​បាន​ជា​ប្តី​ប្រពន្ធ​នឹង​គ្នា​តែ​ម្តង និង​ឲ្យ​នាយ​ស្រុះ និង នាង ប្លង់ ជា​អ្នក​បន្ត​វេន​ថែ​រក្សា​ទឹក​ដី​ព្រៃ​ភ្នំ​នេះ​បន្ត​ពី​ពួក​គាត់​។ តាំង​ពេល​នោះ​មក​ភ្នំ​នេះ​ត្រូវ​បាន​អ្នក​ស្រុក​បាន​ហៅ​ថា ភ្នំ​ជីហូ ជីវ័ន ឬ ស្រុះ​ប្លង់ និង​ក្រោយ​មក​ទៀត​បន្សល់​នៅ​តែ​ឈ្មោះ ស្រុះ​ប្លង់។
ប៉ុន្តែ​ក្រោយ​មក​គេ​មិន​បាន​ដឹង​ថា​ជីហូ ជីវ័ន​ស្រុះ​ប្លង់ ស្លាប់​នៅ​ពេល​ណា​ទេ តែ​អ្នក​ស្រុក​ជឿ​ថា​ព្រលឹង​របស់​ពួក​គេ​ស្ថិត​នៅ​ទី​នោះ​ជា​អមតៈ ដើម្បី​ការពារ​ព្រៃ​ភ្នំ​ជ្រលង​ដង​អូរ និង​ថែរក្សា​បង​ប្អូន​ជនជាតិ​ឲ្យ​រស់​រាន​មាន​សេចក្តី​សុខ​ជានិច្ច​នោះ។
លោក សេង លី ដែល​ជា​ជនជាតិ​ព្នង រស់​នៅ​ភ្នំ​ដោះ​ក្រមុំ​នោះ​បាន​ឲ្យ​ដឹង​ថា ៖ «ឈ្មោះ​ភ្នំ​ដោះ​ក្រមុំ​ទើប​មាន​ទសវត្សរ៍​ឆ្នាំ​១៩៦០ ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នេះ​ទេ ហើយ​អ្នក​ប្តូរ​ឈ្មោះ​ពី​ស្រុះ​ប្លង់​មក​ជា​ភ្នំ​ដោះ​ក្រមុំ​គឺ​តំណាង​រាស្រ្ត​ខេត្ត​មណ្ឌលគិរី ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម​នោះ ឈ្មោះ លោក ខៀវ ប៊ុន»។
លោក សេង លី ក៏​បាន​ពន្យល់​ឲ្យ​ដឹង​ពី​ហេតុផល ដែល​លោក​តំណាង​រាស្រ្ត ប្តូរ​ឈ្មោះ​មក​ដាក់​ឈ្មោះ​ភ្នំ​ដោះ​ក្រមុំ​ថា៖
«​ផ្អែក​តាម​ការ​មើល​ឃើញ​នូវ​សភាព​ជាក់​ស្តែង​ថា ភ្នំ​នេះ​មាន​រាង​ដូច​សុដន់​របស់​ស្ត្រី​ក្រមុំ ពេល​នោះ​លោក​តំណាង​រាស្រ្ត ក៏​សម្រេច​ប្តូរ​ឈ្មោះ​ពី​ភ្នំ​ស្រុះ​ប្លង់ មក​ភ្នំ​ដោះ​ក្រមុំ ហើយ​ឈ្មោះ​នេះ​ក៏​ជាប់​រហូត​មក​សព្វ​ថ្ងៃ​នេះ​ទៅ​» ។
បើ​ទោះ​ជា​ឈ្មោះ​ភ្នំ​នេះ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​ជា​ច្រើន​យ៉ាង​នេះ​ក្តី តែ​បារមី​ថែ​រក្សា​ភ្នំ​ដោះ​ក្រមុំ​នៅ​តែ​ស្ថិត​នៅ​នឹង​ព្រៃ​ភ្នំ​នេះ​មិន​សាប​រលាប​ដល់​សព្វ​ថ្ងៃ​។
លោក​សេង លី​បាន​អះអាង​ថា៖ «ភ្នំ​ដោះ​ក្រមុំ​ត្រូវ​បាន​បង​ប្អូន​ទូទាំង​ខេត្ត​មណ្ឌលគិរី មិន​ថា​តែ​ជន​ជាតិ​ពួក​ខ្ញុំ​ទេ​បើ​សូម្បី​តែ​ខ្មែរ​ក៏មាន​ជំនឿ​លើ​បារមី​ភ្នំ​ដោះ​ក្រមុំ ដែល​ពូកែ​ស័ក្ដិ​សិទ្ធិ​ដែរ»។
លោក​បាន​បញ្ជាក់​បន្ថែម​ថា៖ «ភ្នំ​ដោះ​ក្រមុំ​ជាទី​ប្រជុំ​នៃ​ទី​សក្ការ​របស់​បងប្អូន​អ្នក​ខេត្ត​មណ្ឌលគិរី​ទាំង​មូល ហើយ​យើង​សម្រេច​យក​ភ្នំ​ដោះ​ក្រមុំ​នេះ​ជាទី​បូជាយញ្ញ​កាប់​ក្របី​ជ្រូក​មាន់​ទា ថ្វាយ​បារមី​ព្រៃ​ភ្នំ​របស់​បងប្អូន​ជនជាតិ​ព្នង​លុះ​សព្វ​ថ្ងៃ​នេះ» ។
ប៉ុន្តែ​ការ​ឡើង​ទៅ​ធ្វើ​បុណ្យ​កាប់​ក្របី​ជ្រូក​បូជា​យញ្ញ​ថ្វាយ​បារមី​ព្រៃ​ភ្នំ​នេះ ទើប​តែ​កើត​មាន​នៅ​ក្រោយ​ស្រុក​ទេស​ចប់​សង្គ្រាម​នោះ​ទេ។
លោក សេង លី បាន​រំឭក​ថា៖ «​ជា​យូរ​លង់​មក​ពួក​យើង​មិន​បាន​ឡើង​ទៅ​ធ្វើ​ពិធី​បុណ្យ​ឬ​បូជា​យញ្ញ​ធំ​ដុំ​នៅ​លើ​ភ្នំ​នេះ​ទេ​មាន​ត្រឹម​តែ​អុជ​ធូប​បែរ​បន់​នៅ​នឹង​ផ្ទះ​ហើយ​រំឭក​ដល់​បារមី​ភ្នំ​តែ​ប៉ុណ្ណោះ តែ​លុះ​ឆ្នាំ​២០០៦​ក្រោយ​ពី​មន្ទីរ​វប្បធម៌​សាងសង់​ស្តូប​បូជា និង​រូប​សំណាក​នោះ យើង​ក៏​បាន​នាំ​គ្នា​ឡើង​ធ្វើ​ពិធី​បុណ្យ​ថ្វាយ​បារមី​ភ្នំ​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​នេះ​ទៅ»។
ទោះ​ជា​យ៉ាង​ណា​ការ​និយម​ធ្វើ​បុណ្យ​កាប់​សត្វ​បូជា​យញ្ញ​ថ្វាយ​បារមី​អ្នក​តា​អារក្ខ​ថែរក្សា​ព្រៃ លើ​កំពូល​ភ្នំដោះ​ក្រមុំ​ពេល​នេះ​ហាក់​មាន​ភាព​ផ្ទុយ​ពី​ប្រពៃណី​ជន​ជាតិ​ដើម​របស់​ជន​ជាតិ​ព្នង​។
លោក សេង លី បាន​លើក​ឡើង​ពី​ភាព​ផ្ទុយ​គ្នា​នេះ​ថា ខ្មែរ​មិន​បាន​កាប់​ក្របី​សែន​ដូច​ជន​ជាតិ​ព្នង​ទេ គឺពួក​គាត់​កាប់​គោ​ថ្វាយ​វិញ។
លោក​បាន​បញ្ជាក់​ថា៖ «ការ​ធ្វើ​បុណ្យ​នេះ​មិន​កំណត់​ពេល​វេលា​ជាក់​លាក់​ទេ​ភាគ​ច្រើន​គេ​ធ្វើ​ពេល​ណា​គេ​បន់​សុំ​អ្វី​មួយ​បាន​សម្រេច​នោះ​គេ​ក៏​ធ្វើ​តែ​ម្តង។ ប៉ុន្តែ​ការ​ធ្វើ​បុណ្យ​កាប់​ក្របី​ថ្វាយ​បារមី​ព្រៃ​ភ្នំ​របស់​ជន​ជាតិ​វិញ​ធ្វើ​នៅ​ក្រោយ​រដូវ​ប្រមូល​ផល​ស្រូវ​ដំណាំ តែ​បើ​អ្នក​ដែល​ធ្វើអ្វី​មួយ​ខុស​ឆ្គង​ហើយ​មិន​បាន​សុំទោស​ឬ​នៅ​មិន​សុខ​រក​ទទួល​ទាន​អ្វី​ក៏​មិន​បាន​នោះ ត្រូវ​តែ​ឡើង​ទៅ​ធ្វើ​បុណ្យ​សុំទោស​លា​បំណន់​ទើប​បាន»​៕

រោគ​ធាត់​អាច​ត្រូវបាន​បង្កឡើង​ដោយ​

ក្រុម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​គមនាគមន៍​សៀង​ហៃ​ រកឃើញថា រោគ​ធាត់​អាច​ត្រូវបាន​បង្កឡើង​ដោយ​ប្រភេទ​មេរោគ​មាន​ឈ្មោះថា Enterobacter ច្រើនជាង​បង្កឡើង​ដោយ​ការហូបចុក​ច្រើន ឬ​ហាត់ប្រាណ​តិចពេក ។ លទ្ធផល​នេះ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​រប​ស់មាគម​ន៍ជីវសាស្ត្រ​អតិសុខុមប្រាណ​អន្តរជាតិ ។​

​ពួក​អ្នកស្រាវជ្រាវ​បានធ្វើការ​ពិសោធន៍​លើ​កណ្តុរ​ដែល​ត្រូវបាន​បង្កាត់​លាយ​ជាមួយ​ពូជ​ដែលមាន​សមត្ថភាព​ប្រឆាំងនឹង​ការ​ធាត់ ។ កណ្តុរ​ទាំងអស់នេះ​នៅតែ​ស្គម​ទោះបី​គេ​បំប៉ន​វា​យ៉ាងណាក្តី ហើយ​ថែមទាំង​បង្អាក់​ចលនា​ទៀត​ក៏ដោយ ។ ប៉ុន្តែ​នៅពេលដែល​គេ​ចាក់​បញ្ចូល​មេរោគ Enterobacter របស់​មនុស្ស​ស្រាប់តែ​ពួកវា​ធាត់​ឡើង​ក្នុង​ពេលវេលា​ដ៏​ខ្លី ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹង​បន្ថែមថា អ្នក​ជំងឺ​ម្នាក់​សម្រក​បាន​២៨,៥​គ​.​ក្រ ក្រោយពេល​អនុវត្ត​ការហូបចុក​សុទ្ធសឹង​ជា​គ្រាប់​ធញ្ញជាតិ ពោលគឺ​មានតែ​គ្រាប់​ធញ្ញជាតិ អាហារ​វេជ្ជសាស្ត្រ​បុរាណ​ចិន និង Prebiotics ។ ប្រការនេះ​គេ​ធ្វើឡើង​ដើម្បី​បញ្ជាក់​ពី​ការទប់ស្កាត់​ឲ្យ​មេរោគ enterobacter មាននៅ​ក្នុង​ពោះវៀន​អ្នក​ជំងឺ ចុះ​ក្នុង​កម្រិត​តិចតួច​បំផុត ។​
​ពួក​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា គេ​នឹងមាន​ការយល់ដឹង​ជ្រាលជ្រៅ​ជាងនេះទៀត អំពី​មេរោគ​បង្ក​ការ​ធាត់​គ្រា​ដែល​បើកទូលាយ​ការពិសោធន៍​នៅក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​កុះករ ៕​Mក្រុម​អ្នកស្រាវជ្រាវ​នៅ​មហាវិទ្យាល័យ​គមនាគមន៍​សៀង​ហៃ​ រកឃើញថា រោគ​ធាត់​អាច​ត្រូវបាន​បង្កឡើង​ដោយ​ប្រភេទ​មេរោគ​មាន​ឈ្មោះថា Enterobacter ច្រើនជាង​បង្កឡើង​ដោយ​ការហូបចុក​ច្រើន ឬ​ហាត់ប្រាណ​តិចពេក ។ លទ្ធផល​នេះ​ត្រូវបាន​ប្រកាស​លើ​ទស្សនា​វ​ដ្តី​រប​ស់មាគម​ន៍ជីវសាស្ត្រ​អតិសុខុមប្រាណ​អន្តរជាតិ ។​

​ពួក​អ្នកស្រាវជ្រាវ​បានធ្វើការ​ពិសោធន៍​លើ​កណ្តុរ​ដែល​ត្រូវបាន​បង្កាត់​លាយ​ជាមួយ​ពូជ​ដែលមាន​សមត្ថភាព​ប្រឆាំងនឹង​ការ​ធាត់ ។ កណ្តុរ​ទាំងអស់នេះ​នៅតែ​ស្គម​ទោះបី​គេ​បំប៉ន​វា​យ៉ាងណាក្តី ហើយ​ថែមទាំង​បង្អាក់​ចលនា​ទៀត​ក៏ដោយ ។ ប៉ុន្តែ​នៅពេលដែល​គេ​ចាក់​បញ្ចូល​មេរោគ Enterobacter របស់​មនុស្ស​ស្រាប់តែ​ពួកវា​ធាត់​ឡើង​ក្នុង​ពេលវេលា​ដ៏​ខ្លី ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​ឲ្យ​ដឹង​បន្ថែមថា អ្នក​ជំងឺ​ម្នាក់​សម្រក​បាន​២៨,៥​គ​.​ក្រ ក្រោយពេល​អនុវត្ត​ការហូបចុក​សុទ្ធសឹង​ជា​គ្រាប់​ធញ្ញជាតិ ពោលគឺ​មានតែ​គ្រាប់​ធញ្ញជាតិ អាហារ​វេជ្ជសាស្ត្រ​បុរាណ​ចិន និង Prebiotics ។ ប្រការនេះ​គេ​ធ្វើឡើង​ដើម្បី​បញ្ជាក់​ពី​ការទប់ស្កាត់​ឲ្យ​មេរោគ enterobacter មាននៅ​ក្នុង​ពោះវៀន​អ្នក​ជំងឺ ចុះ​ក្នុង​កម្រិត​តិចតួច​បំផុត ។​
​ពួក​អ្នកវិទ្យាសាស្ត្រ​សង្ឃឹមថា គេ​នឹងមាន​ការយល់ដឹង​ជ្រាលជ្រៅ​ជាងនេះទៀត អំពី​មេរោគ​បង្ក​ការ​ធាត់​គ្រា​ដែល​បើកទូលាយ​ការពិសោធន៍​នៅក្នុង​ចំណោម​ពលរដ្ឋ​ច្រើន​កុះករ ៕​M