ក្រោយពីផ្អែមល្ហែមក្នុងផ្ទះសំណាក់ ប្តឹងថាចាប់រំលោភទារ១ម៉ឺនដុល្លារ
ដោយ ៖ កោះឯករាជ្យ
ថ្ងៃ ច័ន្ទ ទី ៦ ខែ ធ្នូ ឆ្នាំ ២០១០
· 1
· 2
(រូបថត សុវណ្ណារ៉ា)
បុរសដែលត្រូវឃាត់ខ្លួនឈ្មោះលឹម សំបូរ អាយុ២៦ឆ្នាំ
ក្រុងប៉ោយប៉ែត ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសក្រុងប៉ោយប៉ែតឃាត់ខ្លួន កាលពីថ្ងៃទី៣ ធ្នូ តាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ដែលចោទប្រកាន់ថា បានចាប់នាងរំលោភរហូតបានសំរេច ។ មន្ត្រីប៉ូលិសព្រហ្មទណ្ឌក្រុងប៉ោយប៉ែតបានឱ្យដឹងថា ស្ត្រីដែលបានប្តឹងនេះមានអាយុ១៩ឆ្នាំ រស់នៅឃុំអូរអំបិល ក្រុងសិរីសោភ័ណ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបនាងត្រូវបុរសម្នាក់នាំឡើងផ្ទះសំណាក់ ហើយចាប់នាងរំលោភរហូតបានសំរេចទើបរូបនាងកើតទុក្ខមិនសុខចិត្ត មកប្តឹងសមត្ថកិច្ចឱ្យជួយរកយុត្តិធម៌ និងទារសងជំងឺចិត្ត១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ។ រីឯបុរសដែលត្រូវឃាត់ខ្លួនឈ្មោះលឹម សំបូរ អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិហ្លួង ឃុំប្ញស្សីក្រោក ស្រុកមង្គលបុរី បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មានមុខរបររត់ម៉ូតូឌុប និងមានប្រពន្ធធ្វើការនៅក្នុងកាស៊ីណូ ។
តាមបុរសឈ្មោះលឹម សំបូរ បានឆ្លើយថា ខ្លួនគេនិងស្ត្រីនោះគឺទើបតែស្គាល់គ្នាបាន៣ថ្ងៃប៉ុណ្ណោះ ដោយមុនដំបូងខ្លួនគេបានទៅខេត្តបន្ទាយមានជ័យហើយក៏បានជួបស្គាល់គ្នាដោយចៃដន្យក៏សុំលេខទូរស័ព្ទទាក់ទងគ្នារហូតមក ។ លុះនៅថ្ងៃទី៣ ធ្នូ ពួកគេបានណាត់ជួបគ្នានៅប៉ោយប៉ែត ឯស្ត្រីរូបនេះបានជិះរថយន្តឈ្នួលមកក្រុងប៉ោយប៉ែតតាមការណាត់ ហើយក៏បានជួប គ្នាតែម្តងទៅ ។ ដោយស្ត្រីរូបនេះត្អូញត្អែរចង់រកការងារធ្វើ ខ្លួនក៏បាននាំនាង ទៅដាក់ពាក្យនៅកាស៊ីណូព្រីនសេស ។ បន្ទាប់មកនាំគ្នាហូបបាយរួចហើយក៏ត្រូវរ៉ូវគ្នាឡើងដេកនៅផ្ទះសំណាក់មួយនៅក្រុងប៉ោយប៉ែត មានយីហោផ្ទះសំណាក់ភ្នំពេជ្រ ដោយជួលបន្ទប់លេខ២០៤ដេក ហើយបន្តិចក្រោយមក ក៏ត្រូវសមត្ថកិច្ចមកឃាត់ខ្លួនតែម្តង ។
បុរសរូបនេះបានឆ្លើយទៀតថា ពេលសមត្ថកិច្ចឃាត់ខ្លួននោះខ្លួនអត់ដឹងថា មានកំហុសអ្វីទេ ស្រាប់តែមកដល់កន្លែងប៉ូលិសទើបដឹងថា ត្រូវស្រីស្នេហ៍នោះប្តឹងថា បានចាប់នាងរំលោភ និងទារឱ្យសងជំងឺចិត្តចំនួន១ម៉ឺនដុល្លារអាមេរិកថែមទៀតផង ។ តាមពិតស្ត្រីរូបនោះបានព្រមព្រៀង ស្ម័គ្រចិត្តឡើងដេកនៅផ្ទះសំណាក់ជាមួយខ្លួន ហើយបានរួមរ័កចំនួន១ដង ក៏ត្រូវគេប្តឹងទារលុយជំងឺចិត្តចំនួន១ម៉ឺនដុល្លារតែម្តង ។ ចំពោះបញ្ហាទាំងអស់នេះលោកអនុសេនីយ៍ឯកអ៊ុំ សុផល អធិការប៉ូលិសក្រុងប៉ោយប៉ែតបានថ្លែងថា រឿងនេះលោកមិនអាចរកដំណោះស្រាយបានទេ គឺមានតែស្ថាប័នតុលាការប៉ុណ្ណោះ ទើបអាចវិនិច្ឆ័យបានថា តើនរណាខុសនរណាត្រូវ ។ តាមប្រភពមួយបានបង្ហើបឱ្យដឹងថា បុរសជាប់ចោទនេះជាកូនអ្នកមានធូរធារម្នាក់ នៅស្រុកមង្គលបុរី ហើយបានភ្លាត់ស្នៀតធ្លាក់ចូលក្នុងអន្ទាក់របស់គេបែបនេះទៅ ៕
កោះសន្តិភាព
No comments:
Post a Comment