Pages

Tuesday, August 14, 2018

ព្រះរាជពិធីសែនក្រុងពាលីលើកកំពូលត្ររួត ព្រះមហាចេតិយ ព្រះអង្គឌួ

 ថ្ងៃពុធ៤កើតខែស្រាពណ៌ ឆ្នាំ ច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែ សីហា ឆ្នាំ ២០១៨

ព្រះរាជពិធីអភិសេកឆត្ររួតតម្កល់លើព្រះចេតិយ ព្រះអង្គឌួងបន្ទាប់ពីជួសជុលហើយ។

នា​វេលា​ព្រឹក​ថ្ងៃ​ពុធ​ ៤រោច​ ខែ​ស្រាពណ៍​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ពុទ្ធ​សករាជ​២៥៦២​ ត្រូវ​និង​ថៃ្ង​ទី១៥​ ខែ​សីហា​ ឆ្នាំ​២០១៨​  ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ ព្រះ​បាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ សព្វ​ព្រះ​រាជ​ហឫទ័យ​ ស្ដេច​យាង​ជា​ព្រះ​រាជា​ធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​​ នៃព្រះរាជពិធីបួង​សួង​សែនក្រុងពាលីលើកកំពូលឆ័ត្ររួត ព្រះមហាចេតិយ ព្រះបាទសម្ដេច ហរិរក្សរាមា ឥស្សរាធិបតី ព្រះអង្គឌួង​ ព្រះបរមកោដ្ឋ​  បរិវេណ​ព្រះ​ឧបោសថរតនារាម​ព្រះ​កែវ​មរកត​ នៃ​ព្នៃព្រះបរមរាជវាំ



ព្រះបាទអង្គឌួង(១៧៩១-១៨៦១)=៦៥ ព្រះវស្សា

ឯកសារ​មហា​បុរស និង រាជ​ព​ង្សា​តា​អះអាងថា ព្រះបាទ​អង្គឌួង / អង្គ​ដួង ប្រសូត្រ​នៅ​ថៃ​អាទិត្យ ៩​កើត​ខែ​អាសាធ ឆ្នាំរោង​អដ្ឋស័ក ព​.​ស ២៣៤០, គ​.​ស ១៧៩៦, ម​.​ស ១៧១៨, ច​.​ស ១៦៤៥ នា​ក្រុង​ឧដុង្គ

ទ្រង់​បាន​រាជាភិសេក​នៅ​ក្រុង​ឧដុង្គ ថៃ្ង​អង្គា​រ៍ ១​កើត ខែផល្គុណ ឆ្នាំមមែ នព្វស័ក ព​.​ស​២៣៩១ ត្រូវ​នឹង​ថៃទី​៧ ខែ​មិនា គ​.​ស ១៨៤៨ ម៉ោង​៧​ព្រឹក ក្នុង​ព្រះ​ជន្មាយុ​៥២ ព្រះវស្សា ដោយមាន​នាម​ថា “ ព្រះបាទ សម្តេច​ស្តេច​ព្រះរាជ​ឱង្ការព្រះ​ហរិរក្ស​រាមា​ឥស្សរាធិបតី​ព្រះ​ស្រី សុរិយោ​ពណ៌ ធម្មិក​វរោត្តម​បរម​សុ​រេ​ន្ទ្រា​មហា​ចក្រពត្រាធិរាជ បរមបពិត្រ​ឋិត​ជា​ឥសូរ​កំពូល​រដ្ឋ​រាស្ត្រ​ឱភាស​ជាតិ​វរវង្ស តម្រង់​ក្រុង​កម្ពុជា​មហា​ឥន្ទបត្ត​នគរ​បវរ​វ​ឌ្ឍ​នា​តិ​រេ​កឯក​រា​ជាខ​ត្តិ ​យា មហា​ធិ​ប​តិ​ន្ទ្រ​វិសុទ្ធិ​ឧ​ត្ត​ម​បរមបពិត្រ​ជា អ​ម្ចាស់ជីវិតលើត្បូង​គ​ង់​ក្នុង​ព្រះ​បរម រាជ​វាំ​ឧដុង្គ​មានជ័យ ” ។​


ទ្រង់​ចូល​ទីវ​ង្គ​ត់​នៅ​ថៃ្ង​សុក្រ ៥​កើត ខែកត្តិក ឆ្នាំវក ទោស័ក ព​.​ស ២៤០៤ ត្រូវ​នឹង​ថៃទី​១៩ តុលា គ​.​ស ១៨៦១ វេលា​ម៉ោង ៤ និង ៥ នាទី​រសៀល ក្នុង​ព្រះ​ជន្មាយុ​៦៥ ព្រះវស្សា ។ ព្រះរាជ​ពង្សាវតា បាន​បញ្ជាក់ថា​មុនពេល​ព្រះអង្គ​ចូល​ទីវ​ង្គ​ត ព្រះអង្គ​បាន​ផ្តែផ្តាំ​អោយ​ពន្លះ​ព្រះ​មំសៈ  (​សាច់​) របស់​ទ្រង់​អោយ​ជា​ទាន​ដោយ​មានបន្ទូលថា “​បើ​ខ្ញុំ​សោយ​ទីវ​ង្គ​ត់ទៅ ឱ្យ​វះ​ពន្លះ​ព្រះ​មំសៈ​ខ្ញុំ​ឱ្យទាន​សត្វទ្វេបាទ (​សត្វ​ជើង​ពីរ​) និង សត្វចតុបាទ (​សត្វ​ជើង​បួន​) សត្វ​អដ្ឋ​បាទ  (​សត្វ​ជើង​ប្រាំបី​) បរិភោគ​ជា​អាហារ​ចុះ​” ។​
ព្រះអង្គ​មាន​បុត្រ​២​អង្គ​ដែល​បាន​ឡើង​សោយរាជ បន្ត​ព្រះ​អង្គជា​បន្តបន្ទាប់​គឺ ព្រះ បាទ​នរោត្តម និង ព្រះបាទ​សី​សុវត្ថិ ៕៚






No comments:

Post a Comment