ប៉ូលិស ឆែកឆេរផ្ទះជនជាតិចិន ក្នុងរឿងជំរិតទារប្រាក់ឆ្លងដែន តាមអ៊ីនថឺណេត
ភ្នំពេញ: ក្រុមប៉ូលិសនាយកដ្ឋានចារកម្ម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ សហការជាមួយនឹងប៉ូលិសមូលដ្ឋាន នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ បានបើកប្រតិបត្តិការឆែកឆេរផ្ទះស្នាក់នៅរបស់ជនជាតិចិន ចំនួន ៦ គោលដៅ នៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ជនជាតិចិនទាំងនោះជាប់ចោទក្នុងរឿងជំរិតទារប្រាក់ឆ្លងដែន តាមប្រព័ន្ធអ៊ីនថឺណេត។
រហូតដល់ម៉ោង ១១ ព្រឹកនេះ ប្រតិបត្តិការមិនទាន់បញ្ចប់នៅឡើយទេ។ ប៉ុន្តែសេចក្តីរាយការណ៍ជំហានដំបូង បង្ហាញថា ប៉ូលិសបានឆែកឆេរលំនៅដ្ឋាន ដែលជាកន្លែងស្នាក់នៅរបស់ជនជាតិចិន នៅបុរីព្រែកឯង ក្នុងខណ្ឌមានជ័យ នៅបុរីកាំងម៉េង ក្នុងខណ្ឌដង្កោ និងនៅផ្ទះជួលម្តុំរង្វង់ផ្សារដើមថ្កូវ ចំនួន ២ កន្លែង ក្នុងខណ្ឌចំការមន ព្រមទាំងនៅខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ។
សូមរម្លឹកថា កងកម្លាំងប៉ូលិសនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ បានឆែកឆេរនិងឃាត់ខ្លួនបុរសជនជាតិតៃវ៉ាន់ ១៧ នាក់ នៅផ្ទះវីឡាលេខ២៦៧៩ ក្នុងក្រុមទី៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនជាតិចិនទាំងនោះ ត្រូវបានចោទប្រកាន់ក្នុងរឿងជំរិតទារប្រាក់ឆ្លងដែនដោយប្រើប្រព័ន្ធអ៊ីនថឺណេត។
បុរសជនជាតិតៃវ៉ាន់ ១៦នាក់ និងស្ត្រីជនជាតិចិនដីគោកម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់ឆ្លងដែន បានត្រូវចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ឃុំខ្លួនដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទកំហែងយក។
នៅចំពោះមុខសមត្ថកិច្ចកម្ពុជា ជនជាតិចិនទាំងនោះ បានសារភាពថា ពួកគេបានធ្វើតាមបញ្ជារបស់មេខ្លោងធំម្នាក់នៅតៃវ៉ាន់ ដែលបញ្ជាឱ្យពួកគេរាវរកលេខសម្ងាត់ នៅក្នុងគណនីធនាគារអ្នកមានទ្រព្យសម្បត្តិនៅចិនដីគោក ដើម្បីធ្វើការជំរិតទារប្រាក់ នឹងអាចឈានដល់ការប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយពួកគេក្លែងបន្លំធ្វើការទំនាក់ទំនងជារបៀបលេងភាគហ៊ុន។
ជាការកត់សម្គាល់ ក្នុងពេលកន្លងមក សមត្ថកិច្ចប៉ូលិសកម្ពុជា បានចាប់ខ្លួនជនជាតិចិន ជាច្រើនលើកមកហើយ ក្នុងករណីជំរិតទារប្រាក់ឆ្លងដែនតាមប្រព័ន្ធអ៊ីនថឺណេត។ ក្នុងនោះជនជាតិចិន ១៥នាក់ ត្រូវសមត្ថកិច្ចនគរបាលប្រទេសកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃ៨ ខែសីហា ឆ្នាំ២០១២ នៅក្នុងផ្ទះសំណាក់អប្សរា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃ៩ ខែមិថុនា ឆ្នាំ២០១១ សមត្ថកិច្ចនគរបាលជាតិកម្ពុជា ចាប់បានជនជាតិចិន ១៦៧ នាក់ (ស្រី ៤៩ នាក់)។ ដោយក្នុងនោះនៅខេត្តព្រះសីហនុ ចាប់បាន ៣៨ នាក់, ខេត្តស្វាយរៀង ចាប់បាន ៦១ នាក់ និងរាជធានីភ្នំពេញ ចាប់បាន ៦៨ នាក់។
ចំណែកកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ សមត្ថកិច្ចនគរបាលកម្ពុជា ចាប់បានជនជាតិចិនចំនួន ៤៩ នាក់ នៅរាជធានីភ្នំពេញ។
គួរជម្រាបថា របាយការណ៍ប៉ូលិសកម្ពុជា បង្ហាញថា ជនជាតិចិនប្រមាណជាង ៥០០ នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនចេញពីកម្ពុជា ទៅកាន់ប្រទេសចិនវិញ ដោយសារពួកគេពាក់ព័ន្ធនឹងករណីចាប់ជំរិតឆ្លងប្រទេស ដែលមានទឹកប្រាក់ជាង ១០០ លានដុល្លារអាមេរិក កាលពីឆ្នាំ២០១០ ឆ្នាំ២០១១ និងឆ្នាំ២០១២៕

No comments:
Post a Comment