Tuesday, December 18, 2012

ការកសាង ព្រះមេនព្រះបរម រតនកោដ្ឋ


Tuesday, 18 December 2012 17:45 ដោយៈ ដើមអម្ពិល (DAP)-ID: 009
Description: E-mailDescription: PrintDescription: PDF
ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២ថា ការកសាងព្រះមេនព្រះបរមរតនកោដ្ឋ ចំណាយអស់មួយលាន ពីរសែនដុល្លារអាមេរិក មិន មែនអស់ ៥លានដុល្លារដូចការសន្និដ្ឋានរបស់ក្រុមអគតិ មួយចំនួននោះឡើយ។
សម្តេចបានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈដែលសម្តេចបានអញ្ជើញពិនិត្យការដ្ឋានសាងសង់ព្រះមេន ព្រះបរម រតនកោដ្ឋ សម្តេចព្រះមហាវីរក្សត្រព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ នៅទីវាលព្រះមេរុ ដែលស្ថិត នៅខាងជើងព្រះបរមរាជវាំង។ សម្តេចបន្តទៀតថា ការវាយតម្លៃដោយមនុស្សមួយចំនួនរាប់ទាំងព្រះអង្គម្ចាស់ ស៊ី សុវត្ថិ ធម្មិកោ ទីប្រឹក្សាអមព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ ដែលបានប្រាប់សារព័ត៌មានថា ការចំណាយលើការ កសាងព្រះមេនសម្តេចព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ អស់មិនតិចជាង ៥លានដុល្លារសហរដ្ឋអាមេរិកនោះ គឺដោយសារពួកគេទាំងនោះ ធ្លាប់ស៊ី ធ្លាប់លួច ធ្លាប់កឹបកេង ទ្រព្យសម្បត្តិជាតិតែប៉ុណ្ណោះ។
សម្តេចតេជោមានប្រសាសន៍ថា «ខ្ញុំសូមបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជាថា បើទោះបីជាមើលឃើញភាពស្កឹមស្កៃ នៃសំណង់ ដែលមានតម្លៃប៉ាន់ស្មានគួរតែ ៥ លានដុល្លារ ក៏ប៉ុន្តែតម្លៃនេះ មានក្រោម ១,២ ដុល្លារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ»
សម្តេច ហ៊ុន សែន មានប្រសាសន៍ទៀតថា នេះជាការវាយតម្លៃអាក្រក់ណាស់ វាហាក់ដូចជាការប្រមាថ ចំពោះ អតីតព្រះមហាក្សត្រ ប្រមាថចំពោះព្រះមហាក្សត្រ និងសម្តេចម៉ែ ក៏ដូចជាព្រះរាជវង្សានុវង្ស និងរាជរដ្ឋាភិបាល កម្ពុជាថា បានចំណាយខ្ជះខ្ជាយទៅលើព្រះរាជបរមសព ដោយគ្រាន់តែព្រះមេន នេះអស់តម្លៃប្រមាណជា ៥លាន ដុល្លារសហរដ្ឋអាមេរិក។
សម្តេចនាយករដ្ឋមន្រ្តីមានប្រសាសន៍បញ្ជាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសផងដែរថា រាជរដ្ឋា ភិបាល មានកាតព្វកិច្ច ដើម្បីនឹងធ្វើយ៉ាងណាឲ្យសក្តិសមទៅនឹងព្រះបិតាជាតិរបស់យើង ដូច្នេះយើងត្រូវការមិន តិចជាងរយៈពេល៣ខែទេ សម្រាប់ការរៀបចំព្រះរាជពិធីនេះ ដែលកាលពីព្រះរាជសព របស់ព្រះករុណាព្រះ សុរា ម្រិត បានចំណាយពេលរហូតដល់ទៅ៥ខែ ប៉ុន្តែដោយសារតែមិនចង់ឲ្យមានការឆ្លងឆ្នាំទាំងឆ្នាំចិន និងឆ្នាំខ្មែរ ដូច្នេះទើបត្រូវបូជាព្រះបរមសពនៅក្នុងឆ្នាំរោងរាប់ទាំងឆ្នាំចិន និងឆ្នាំខ្មែរ ពោលគឺព្រះរាជពិធីថ្វាយព្រះភ្លើង នឹង ប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០១៣ ខាងមុខនេះ៕





No comments:

Post a Comment