Thursday, February 2, 2017
ព្រះជិនរង្សីរាជិកនរោត្ដម
ព្រះជិនរង្សីរាជិកនរោត្ដម តម្កល់ក្នុងបុស្បុកនាព្រះវិហារព្រះកែវមរកតរតនារាម
ព្រះពុទ្ធរូបទ្រង់ឈរមួយព្រះអង្គធំនេះ ទ្រង់តាំងក្នុងបុស្បុកធំមួយ ដែលសាងឡើងដោយព្រះករុណា ព្រះរាជានុកោដ្ឋ តាមព្រះរាជបណ្ដាំនៃព្រះករុណា ព្រះសុវណ្ណកោដ្ឋ ដែលជាសម្ដេចព្រះជេដ្ឋា ក្រោយព្រះអង្គសុវណ្ណគត។
ព្រះពុទ្ធរូបនេះសាងឡើងអំពីមាសសុទ្ធដែលមួយទម្ងន់៩០គីឡូក្រាម (រួមទាំងជើងទ្រ និងឆ័ត្ររួតខាងលើ) ព្រះទាំងមានដាំត្បូងពេជ្រទាំងតូចទាំងធំចំនួនសរុបទាំងអស់២០៨៦គ្រាប់ពេជ្រ។ ត្បូងដែលធំជាងគេ គឺស្ថិតនៅលើម្កុដមានទំហំ២៥លី និងបន្ទាប់មកពេជ្រនៅលើព្រះសុរងមានទំហំ២០លី។
ព្រះពុទ្ធរូបនេះសាងឡើងក្នុងគ្រា គ.ស.១៩០៤ ដោយព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ ចមចក្រពង្ស ព្រះរាជានុកោដ្ឋ តាមព្រះរាជបណ្ដាំរបស់ព្រះបាទសម្ដេចព្រះ នរោត្ដម ព្រហ្មបរិរក្ស ព្រះសុវណ្ណកោដ្ឋ។ មុនពេលព្រះអង្គចូលសុវណ្ណគត (ព្រះសុវណ្ណកោដ្ឋ) ព្រះអង្គមានព្រះរាជបន្ទូលផ្ដាំថា «ក្រោយពេលថ្វាយព្រះភ្លើងព្រះអង្គហើយ ត្រូវយកកោដ្ឋមាសមករំលាយដើម្បីធ្វើព្រះពុទ្ធរូបមួយព្រះអង្គតំណាងឲ្យព្រះស្រីអារ្យមេត្រី»។
ព្រះករុណាព្រះរាជានុកោដ្ឋ ដែលបានឡើងគ្រងរាជ្យបន្តពីព្រះជេដ្ឋានោះ ព្រះអង្គបានចាត់ចែងតាមព្រះរាជបណ្ដាំដោយសាងព្រះពុទ្ធរូបនេះឡើង ដើម្បីឧទ្ទិសមគ្គផលថ្វាយព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម (ព្រះសុវណ្ណកោដ្ឋ) សូមឲ្យព្រះអង្គបានទាន់ព្រះស្រីអារ្យមេត្រី ក្នុងឆ្នាំ៥០០០ នៃពុទ្ធសករាជ ហើយបានព្រះរាជទានព្រះនាមព្រះពុទ្ធរូបអង្គថ្មីនៃព្រះនគរនេះថា «ព្រះជិនរង្សីរាជិកនរោត្ដម»៕
អត្ថបទដោយ
Subscribe to:
Posts (Atom)