Sunday, April 13, 2014
Friday, July 5, 2013
Sunday, December 23, 2012
ស្នាមញញឹមស្មោះ
ស្នាមញញឹមស្មោះ
ចេញផ្សាយថ្ងៃ (ថ្ងៃ អាទិត្យ ទី ២៣ ខែ ធ្នូ ឆ្នាំ ២០១២ ម៉ោង ០៧:០៥:២៣ ព្រឹក)
ស្នាមញញឹមថ្វីត្បិតតែជាការបញ្ជាក់ឲ្យឃើញពីក្តីសប្បាយរីករាយ រំភើប ពីអ្វីមួយក៏ដោយ ក៏ញញឹមមានលក្ខណៈច្រើនបែប ច្រើនយ៉ាង គ្រាន់តែមានបបូរមាត់ខាងលើ ខាងក្រោម និងបង្ហាញឲ្យឃើញធ្មេញមុខរឹមៗ ប៉ុន្តែអត្ថន័យវាស់ស្ទង់ជម្រៅនៃស្នាមញញឹមនេះ គឺគ្មានព្រំដែនឡើយ។
មនុស្សបានផ្លាស់ប្តូរការញញឹមបែបកុមារភាព ដែលពោរពេញទៅដោយភាពបរិសុទ្ធ កើតចេញនូវអ្វីដែលពិតៗ មកញញឹមបែបមនុស្សចាស់ ដែលបង្កប់ដោយបញ្ហារាប់រយជំពូក។
ក៏ប៉ុន្តែស្នាមញញឹមមិនមែនសុទ្ធតែមានអត្ថន័យអាក្រក់នោះទេ ហេតុនេះ គួរណាស់ញញឹមឲ្យបានច្រើនចម្រើនដល់ភាពសុខសាន្ត៕ ដោយ ៖ អាត ចាន់ដារ៉ា
មតិ
ព័ត៌មានពាក់ព័ន្ធ
Friday, December 21, 2012
Air force to get 12 Chinese helicopters in 2013

2012-12-19 03:55:38
PHNOM PENH (The Cambodia Herald) - Cambodia will soon take delivery of 12 helicopters from China as part of a defense upgrade, sources said.
The sources said Royal Cambodian Armed Forces Commander in Chief Pol Saroeun made the announcement at a meeting on Tuesday.
Air Force Commander General Sing Samnang said the Z-9 helicopters would be delivered between April and August.
Six of the helicopters will be used for transport, four will be deployed as attack helicopters and the other two used for VIP purposes, the general said.
The air force currently uses Mi-8 and Mi-17 helicopters made in Russia, he added.

ប៉ូលិស ឆែកឆេរផ្ទះជនជាតិចិន
ប៉ូលិស ឆែកឆេរផ្ទះជនជាតិចិន ក្នុងរឿងជំរិតទារប្រាក់ឆ្លងដែន តាមអ៊ីនថឺណេត
0
1
ភ្នំពេញ: ក្រុមប៉ូលិសនាយកដ្ឋានចារកម្ម របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ សហការជាមួយនឹងប៉ូលិសមូលដ្ឋាន នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ បានបើកប្រតិបត្តិការឆែកឆេរផ្ទះស្នាក់នៅរបស់ជនជាតិចិន ចំនួន ៦ គោលដៅ នៅក្នុងខេត្តកណ្តាល និងរាជធានីភ្នំពេញ។ ជនជាតិចិនទាំងនោះជាប់ចោទក្នុងរឿងជំរិតទារប្រាក់ឆ្លងដែន តាមប្រព័ន្ធអ៊ីនថឺណេត។
រហូតដល់ម៉ោង ១១ ព្រឹកនេះ ប្រតិបត្តិការមិនទាន់បញ្ចប់នៅឡើយទេ។ ប៉ុន្តែសេចក្តីរាយការណ៍ជំហានដំបូង បង្ហាញថា ប៉ូលិសបានឆែកឆេរលំនៅដ្ឋាន ដែលជាកន្លែងស្នាក់នៅរបស់ជនជាតិចិន នៅបុរីព្រែកឯង ក្នុងខណ្ឌមានជ័យ នៅបុរីកាំងម៉េង ក្នុងខណ្ឌដង្កោ និងនៅផ្ទះជួលម្តុំរង្វង់ផ្សារដើមថ្កូវ ចំនួន ២ កន្លែង ក្នុងខណ្ឌចំការមន ព្រមទាំងនៅខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ។
សូមរម្លឹកថា កងកម្លាំងប៉ូលិសនាយកដ្ឋានចារកម្ម នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ បានឆែកឆេរនិងឃាត់ខ្លួនបុរសជនជាតិតៃវ៉ាន់ ១៧ នាក់ នៅផ្ទះវីឡាលេខ២៦៧៩ ក្នុងក្រុមទី៤ ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនជាតិចិនទាំងនោះ ត្រូវបានចោទប្រកាន់ក្នុងរឿងជំរិតទារប្រាក់ឆ្លងដែនដោយប្រើប្រព័ន្ធអ៊ីនថឺណេត។
បុរសជនជាតិតៃវ៉ាន់ ១៦នាក់ និងស្ត្រីជនជាតិចិនដីគោកម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងករណីជំរិតទារប្រាក់ឆ្លងដែន បានត្រូវចៅក្រមស៊ើបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ឃុំខ្លួនដាក់ពន្ធនាគារព្រៃស ក្រោមការចោទប្រកាន់ពីបទកំហែងយក។
នៅចំពោះមុខសមត្ថកិច្ចកម្ពុជា ជនជាតិចិនទាំងនោះ បានសារភាពថា ពួកគេបានធ្វើតាមបញ្ជារបស់មេខ្លោងធំម្នាក់នៅតៃវ៉ាន់ ដែលបញ្ជាឱ្យពួកគេរាវរកលេខសម្ងាត់ នៅក្នុងគណនីធនាគារអ្នកមានទ្រព្យសម្បត្តិនៅចិនដីគោក ដើម្បីធ្វើការជំរិតទារប្រាក់ នឹងអាចឈានដល់ការប្រព្រឹត្តនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយពួកគេក្លែងបន្លំធ្វើការទំនាក់ទំនងជារបៀបលេងភាគហ៊ុន។
ជាការកត់សម្គាល់ ក្នុងពេលកន្លងមក សមត្ថកិច្ចប៉ូលិសកម្ពុជា បានចាប់ខ្លួនជនជាតិចិន ជាច្រើនលើកមកហើយ ក្នុងករណីជំរិតទារប្រាក់ឆ្លងដែនតាមប្រព័ន្ធអ៊ីនថឺណេត។ ក្នុងនោះជនជាតិចិន ១៥នាក់ ត្រូវសមត្ថកិច្ចនគរបាលប្រទេសកម្ពុជា ចាប់ខ្លួនកាលពីថ្ងៃ៨ ខែសីហា ឆ្នាំ២០១២ នៅក្នុងផ្ទះសំណាក់អប្សរា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
កាលពីថ្ងៃ៩ ខែមិថុនា ឆ្នាំ២០១១ សមត្ថកិច្ចនគរបាលជាតិកម្ពុជា ចាប់បានជនជាតិចិន ១៦៧ នាក់ (ស្រី ៤៩ នាក់)។ ដោយក្នុងនោះនៅខេត្តព្រះសីហនុ ចាប់បាន ៣៨ នាក់, ខេត្តស្វាយរៀង ចាប់បាន ៦១ នាក់ និងរាជធានីភ្នំពេញ ចាប់បាន ៦៨ នាក់។
ចំណែកកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១២ សមត្ថកិច្ចនគរបាលកម្ពុជា ចាប់បានជនជាតិចិនចំនួន ៤៩ នាក់ នៅរាជធានីភ្នំពេញ។
គួរជម្រាបថា របាយការណ៍ប៉ូលិសកម្ពុជា បង្ហាញថា ជនជាតិចិនប្រមាណជាង ៥០០ នាក់ ត្រូវបានចាប់ខ្លួន និងបញ្ជូនចេញពីកម្ពុជា ទៅកាន់ប្រទេសចិនវិញ ដោយសារពួកគេពាក់ព័ន្ធនឹងករណីចាប់ជំរិតឆ្លងប្រទេស ដែលមានទឹកប្រាក់ជាង ១០០ លានដុល្លារអាមេរិក កាលពីឆ្នាំ២០១០ ឆ្នាំ២០១១ និងឆ្នាំ២០១២៕

Thursday, December 20, 2012
ភ្នំដោះក្រមុំ
ភ្នំដោះក្រមុំ ជាទីបន់ស្រន់ដ៏ស័ក្តិសិទ្ធិ របស់ជនជាតិព្នង នៅខេត្តមណ្ឌលគិរី
Posted about 7 days ago | 4 comments
មណ្ឌលគិរី : ភ្នំដោះក្រមុំគឺជាបូជនីយដ្ឋានទេសចរណ៍មួយនៅក្នុងខេត្តមណ្ឌលគិរីដែលជនជាតិ ភាគតិច និងខ្មែរធ្វើការគោរពបូជាតាមជំនឿទំនៀមទម្លាប់របស់ពួកគេ។ប្រជាជនភាគច្រើនជឿថាព្រលឹងវិញ្ញាណស័ក្តិសិទ្ធិអារក្ខអ្នកតាដែលនៅលើភ្នំសម្បូរស្មៅនោះបានថែរក្សាពួកគេឲ្យមានសេចក្ដីសុខសុវត្ថិភាពនិងសុខភាពល្អ។
ជារឿយៗពួកគេក៏ឡើងទៅលើភ្នំដោះក្រមុំដើម្បីបន់ស្រន់សុំជោគលាភក្នុងមុខរបរនិងសុភមង្គលក្នុងគ្រួសារ។
ស្ថិតនៅក្នុងភូមិដោះក្រមុំឃុំសុខដុមស្រុកសែនមនោរម្យខេត្តមណ្ឌលគិរីភ្នំនេះដើមឡើយឈ្មោះថាភ្នំឪយល់ក្រោយមកគេហៅជីហូ ជីវ័នឬស្រុះប្លង់។
តាមសាច់រឿងបានតំណាលតៗគ្នាមកថា កាលពីដើមឡើយជនជាតិព្នងពីរនាក់ដែលកំលោះមានឈ្មោះ ស្រុះបានចាប់ចិត្តស្រឡាញ់នារីម្នាក់ ឈ្មោះប្លង់ហើយកំលោះស្រុះបានស្នើឲ្យឪពុកម្តាយចូលស្តីដណ្តឹងនាងប្លង់ជាគូគ្រង។ឪពុកម្តាយខាងស្រីក៏យល់ព្រមរើសថ្ងៃដើម្បីរៀបការ។ ប៉ុន្តែមួយថ្ងៃមុនថ្ងៃជ័យនោះ នាងប្លង់ដែលបានចេញពីផ្ទះទៅដងទឹកអណ្តូងមួយក្បែរមាត់អូរដើម្បីយកទឹកមកប្រើប្រាស់នៅក្នុងពិធីសែនព្រេននោះ ក៏ស្រាប់តែបានបាត់ខ្លួននាងពុំដឹងពីមូលហេតុទេ។ ក្នុងភាពដ៏ស្លន់ស្លោនោះ ឪពុកម្តាយ និងគូដណ្តឹងរបស់នាងកំលោះស្រុះ បានពឹងពាក់រកបងប្អូនអ្នកភូមិឲ្យជួយដើររកគ្រប់ទិសទីអស់រយៈពេល១៥ថ្ងៃ នៅតែរកមិនឃើញនាំឲ្យកំលោះស្រុះធ្លាក់ក្នុងក្តីអស់សង្ឃឹមយ៉ាងខ្លាំង។ មិនគួរឲ្យជឿ លុះថ្ងៃមួយក៏ស្រាប់តែនាងប្លង់បានមកបង្ហាញមុខ នៅចំពោះមុខនាយស្រុះ ក្នុងភូមិ ហើយក៏ប្រាប់ពីមូលហេតុនៃការបាត់ខ្លួនរបស់នាងថា នាងវង្វេងក្នុងព្រៃ និងត្រូវបានដូនចាស់ពីរនាក់ឈ្មោះ ជីហូ និង ជីវ័នជួយសង្គ្រោះមើលថែបង្ហាញផ្លូវត្រឡប់មកភូមិវិញ។
បន្ទាប់ពីជ្រាបនូវរឿងរ៉ាវនេះ នាងប្លង់និងនាយស្រុះបានស្រុះស្រួលគ្នាទៅជួបដូនចាស់ពីរនាក់នោះ ហើយដោយដឹងថាស្រុះ និង ប្លង់ ជាគូដណ្តឹងនឹងគ្នាស្រាប់ផងដូនចាស់ទាំងពីរក៏បានផ្សំផ្គុំឲ្យបានជាប្តីប្រពន្ធនឹងគ្នាតែម្តង និងឲ្យនាយស្រុះ និង នាង ប្លង់ ជាអ្នកបន្តវេនថែរក្សាទឹកដីព្រៃភ្នំនេះបន្តពីពួកគាត់។ តាំងពេលនោះមកភ្នំនេះត្រូវបានអ្នកស្រុកបានហៅថា ភ្នំជីហូ ជីវ័ន ឬ ស្រុះប្លង់ និងក្រោយមកទៀតបន្សល់នៅតែឈ្មោះ ស្រុះប្លង់។
ប៉ុន្តែក្រោយមកគេមិនបានដឹងថាជីហូ ជីវ័នស្រុះប្លង់ ស្លាប់នៅពេលណាទេ តែអ្នកស្រុកជឿថាព្រលឹងរបស់ពួកគេស្ថិតនៅទីនោះជាអមតៈ ដើម្បីការពារព្រៃភ្នំជ្រលងដងអូរ និងថែរក្សាបងប្អូនជនជាតិឲ្យរស់រានមានសេចក្តីសុខជានិច្ចនោះ។
លោក សេង លី ដែលជាជនជាតិព្នង រស់នៅភ្នំដោះក្រមុំនោះបានឲ្យដឹងថា ៖ «ឈ្មោះភ្នំដោះក្រមុំទើបមានទសវត្សរ៍ឆ្នាំ១៩៦០ ក្នុងសម័យសង្គមរាស្ត្រនិយមនេះទេ ហើយអ្នកប្តូរឈ្មោះពីស្រុះប្លង់មកជាភ្នំដោះក្រមុំគឺតំណាងរាស្រ្តខេត្តមណ្ឌលគិរី ក្នុងសម័យសង្គមរាស្រ្តនិយមនោះ ឈ្មោះ លោក ខៀវ ប៊ុន»។
លោក សេង លី ក៏បានពន្យល់ឲ្យដឹងពីហេតុផល ដែលលោកតំណាងរាស្រ្ត ប្តូរឈ្មោះមកដាក់ឈ្មោះភ្នំដោះក្រមុំថា៖
«ផ្អែកតាមការមើលឃើញនូវសភាពជាក់ស្តែងថា ភ្នំនេះមានរាងដូចសុដន់របស់ស្ត្រីក្រមុំ ពេលនោះលោកតំណាងរាស្រ្ត ក៏សម្រេចប្តូរឈ្មោះពីភ្នំស្រុះប្លង់ មកភ្នំដោះក្រមុំ ហើយឈ្មោះនេះក៏ជាប់រហូតមកសព្វថ្ងៃនេះទៅ» ។
បើទោះជាឈ្មោះភ្នំនេះត្រូវបានប្តូរឈ្មោះជាច្រើនយ៉ាងនេះក្តី តែបារមីថែរក្សាភ្នំដោះក្រមុំនៅតែស្ថិតនៅនឹងព្រៃភ្នំនេះមិនសាបរលាបដល់សព្វថ្ងៃ។
លោកសេង លីបានអះអាងថា៖ «ភ្នំដោះក្រមុំត្រូវបានបងប្អូនទូទាំងខេត្តមណ្ឌលគិរី មិនថាតែជនជាតិពួកខ្ញុំទេបើសូម្បីតែខ្មែរក៏មានជំនឿលើបារមីភ្នំដោះក្រមុំ ដែលពូកែស័ក្ដិសិទ្ធិដែរ»។
លោកបានបញ្ជាក់បន្ថែមថា៖ «ភ្នំដោះក្រមុំជាទីប្រជុំនៃទីសក្ការរបស់បងប្អូនអ្នកខេត្តមណ្ឌលគិរីទាំងមូល ហើយយើងសម្រេចយកភ្នំដោះក្រមុំនេះជាទីបូជាយញ្ញកាប់ក្របីជ្រូកមាន់ទា ថ្វាយបារមីព្រៃភ្នំរបស់បងប្អូនជនជាតិព្នងលុះសព្វថ្ងៃនេះ» ។
ប៉ុន្តែការឡើងទៅធ្វើបុណ្យកាប់ក្របីជ្រូកបូជាយញ្ញថ្វាយបារមីព្រៃភ្នំនេះ ទើបតែកើតមាននៅក្រោយស្រុកទេសចប់សង្គ្រាមនោះទេ។
លោក សេង លី បានរំឭកថា៖ «ជាយូរលង់មកពួកយើងមិនបានឡើងទៅធ្វើពិធីបុណ្យឬបូជាយញ្ញធំដុំនៅលើភ្នំនេះទេមានត្រឹមតែអុជធូបបែរបន់នៅនឹងផ្ទះហើយរំឭកដល់បារមីភ្នំតែប៉ុណ្ណោះ តែលុះឆ្នាំ២០០៦ក្រោយពីមន្ទីរវប្បធម៌សាងសង់ស្តូបបូជា និងរូបសំណាកនោះ យើងក៏បាននាំគ្នាឡើងធ្វើពិធីបុណ្យថ្វាយបារមីភ្នំនៅលើភ្នំដោះក្រមុំនេះទៅ»។
ទោះជាយ៉ាងណាការនិយមធ្វើបុណ្យកាប់សត្វបូជាយញ្ញថ្វាយបារមីអ្នកតាអារក្ខថែរក្សាព្រៃ លើកំពូលភ្នំដោះក្រមុំពេលនេះហាក់មានភាពផ្ទុយពីប្រពៃណីជនជាតិដើមរបស់ជនជាតិព្នង។
លោក សេង លី បានលើកឡើងពីភាពផ្ទុយគ្នានេះថា ខ្មែរមិនបានកាប់ក្របីសែនដូចជនជាតិព្នងទេ គឺពួកគាត់កាប់គោថ្វាយវិញ។
លោកបានបញ្ជាក់ថា៖ «ការធ្វើបុណ្យនេះមិនកំណត់ពេលវេលាជាក់លាក់ទេភាគច្រើនគេធ្វើពេលណាគេបន់សុំអ្វីមួយបានសម្រេចនោះគេក៏ធ្វើតែម្តង។ ប៉ុន្តែការធ្វើបុណ្យកាប់ក្របីថ្វាយបារមីព្រៃភ្នំរបស់ជនជាតិវិញធ្វើនៅក្រោយរដូវប្រមូលផលស្រូវដំណាំ តែបើអ្នកដែលធ្វើអ្វីមួយខុសឆ្គងហើយមិនបានសុំទោសឬនៅមិនសុខរកទទួលទានអ្វីក៏មិនបាននោះ ត្រូវតែឡើងទៅធ្វើបុណ្យសុំទោសលាបំណន់ទើបបាន»៕
រោគធាត់អាចត្រូវបានបង្កឡើងដោយ
ក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យគមនាគមន៍សៀងហៃ រកឃើញថា រោគធាត់អាចត្រូវបានបង្កឡើងដោយប្រភេទមេរោគមានឈ្មោះថា Enterobacter ច្រើនជាងបង្កឡើងដោយការហូបចុកច្រើន ឬហាត់ប្រាណតិចពេក ។ លទ្ធផលនេះត្រូវបានប្រកាសលើទស្សនាវដ្តីរបស់មាគមន៍ជីវសាស្ត្រអតិសុខុមប្រាណអន្តរជាតិ ។
ពួកអ្នកស្រាវជ្រាវបានធ្វើការពិសោធន៍លើកណ្តុរដែលត្រូវបានបង្កាត់លាយជាមួយពូជដែលមានសមត្ថភាពប្រឆាំងនឹងការធាត់ ។ កណ្តុរទាំងអស់នេះនៅតែស្គមទោះបីគេបំប៉នវាយ៉ាងណាក្តី ហើយថែមទាំងបង្អាក់ចលនាទៀតក៏ដោយ ។ ប៉ុន្តែនៅពេលដែលគេចាក់បញ្ចូលមេរោគ Enterobacter របស់មនុស្សស្រាប់តែពួកវាធាត់ឡើងក្នុងពេលវេលាដ៏ខ្លី ។
ពួកអ្នកស្រាវជ្រាវបានឲ្យដឹងបន្ថែមថា អ្នកជំងឺម្នាក់សម្រកបាន២៨,៥គ.ក្រ ក្រោយពេលអនុវត្តការហូបចុកសុទ្ធសឹងជាគ្រាប់ធញ្ញជាតិ ពោលគឺមានតែគ្រាប់ធញ្ញជាតិ អាហារវេជ្ជសាស្ត្របុរាណចិន និង Prebiotics ។ ប្រការនេះគេធ្វើឡើងដើម្បីបញ្ជាក់ពីការទប់ស្កាត់ឲ្យមេរោគ enterobacter មាននៅក្នុងពោះវៀនអ្នកជំងឺ ចុះក្នុងកម្រិតតិចតួចបំផុត ។
ពួកអ្នកវិទ្យាសាស្ត្រសង្ឃឹមថា គេនឹងមានការយល់ដឹងជ្រាលជ្រៅជាងនេះទៀត អំពីមេរោគបង្កការធាត់គ្រាដែលបើកទូលាយការពិសោធន៍នៅក្នុងចំណោមពលរដ្ឋច្រើនកុះករ ៕Mក្រុមអ្នកស្រាវជ្រាវនៅមហាវិទ្យាល័យគមនាគមន៍សៀងហៃ រកឃើញថា រោគធាត់អាចត្រូវបានបង្កឡើងដោយប្រភេទមេរោគមានឈ្មោះថា Enterobacter ច្រើនជាងបង្កឡើងដោយការហូបចុកច្រើន ឬហាត់ប្រាណតិចពេក ។ លទ្ធផលនេះត្រូវបានប្រកាសលើទស្សនាវដ្តីរបស់មាគមន៍ជីវសាស្ត្រអតិសុខុមប្រាណអន្តរជាតិ ។

ពួកអ្នកវិទ្យាសាស្ត្រសង្ឃឹមថា គេនឹងមានការយល់ដឹងជ្រាលជ្រៅជាងនេះទៀត អំពីមេរោគបង្កការធាត់គ្រាដែលបើកទូលាយការពិសោធន៍នៅក្នុងចំណោមពលរដ្ឋច្រើនកុះករ ៕M

Subscribe to:
Posts (Atom)