Sunday, January 10, 2016
Friday, December 11, 2015
បន្ទាយក្រោមដីចំនួន ៨
បន្ទាយសង់ដោយ ខ្សាច់និងសិលា ចំនួន ៨ ត្រូវបានគេរកឃើញ នៅក្រោមដីភាគខាងលិច នៃប្រាសាទអង្គរវត្ត ដែលអ្នកបុរាណវិទូ បានរុករកដោយប្រើរ៉ាដាទម្លុះដី និងការជីករូងដី។
កាលបរិច្ឆេទនៃការសង់បន្ទាយនេះ គឺមិនទាន់អាចបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ តែវាអាចត្រូវបានសាងសង់ដំណាលគ្នា ជាមួយប្រាសាទអង្គរវត្តដែរ គឺក្នុងពាក់កណ្តាលទសវត្សទី ១២។
សំណង់ដ៏ធំនេះ ដែលមានរាងជាស៊ីឡាំង ជាការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ការស្រាវជ្រាវទាក់ទងនឹងប្រាសាទអង្គរវត្ត ហើយគេ មិនទាន់ដឹងច្បាស់ពីមុខងារ និងការទាក់ទងគ្នារវាងបន្ទាយនេះ និងប្រាសាទអង្គរវត្តនៅឡើយទេ នេះបើយោងតាមប្រសាសន៍លោក Roland Fletcher សាស្រ្តាចារ្យនៅសកលវិទ្យាល័យ Sydney។
បច្ចុប្បន្ន បន្ទាយរាងស៊ីឡាំងនេះ ពិបាកយកចេញពីដី ដើម្បីសិក្សាបន្ថែមណាស់ ដោយសារមានឧបសគ្គពី ការអភិវឌ្ឍសម័យថ្មី និងរុក្ខជាតិ។
មានការស្រាវជ្រាវជាច្រើនទៀត ដែលអ្នកបុរាណវិទូ បានរកឃើញពីអាថ៌កំបាំងនៃប្រាសាទអង្គរវត្ត ដូចជាការរកឃើញផ្ទះ និងស្រះ ដែលប្រើដោយកម្មករនៅសម័យនោះ ការផ្លាស់ប្តូរអង្គរវត្តទៅជាវិហារព្រះពុទ្ធ និងផ្លាស់ទៅជាបន្ទាយហ្វឹកហាត់ទាហានជាដើម៕

Sunday, November 29, 2015
បទលើកទង់ព្រះពុទ្ធសាសនា
១. សូមមើលទង់ជ័យ ឆព្វណ្ណរង្សី
ដែលមានរស្មីភ្លឺស្រស់ល្អ ខៀវលឿងក្រហម
ព្រមទាំងពណ៌ស ហង្សបាទនិង
ពណ៌ដ៏ភ្លឺផ្លេក។
២. ប្រទេសតូចធំ បានស្ម័គ្រស្មាគម
ជំនុំគ្នាច្រើនអនេក ព្រមយករស្មី
ព្រះពុទ្ធគួរត្រេក ប្រសើរពន់ពេក
ក្រៃកន្លង។
៣. ធ្វើជាសញ្ញា ទង់ជ័យសាសនា
នៃព្រះសម្ពុទ្ធធំចម្បង ចូរយើងរាល់គ្នា
យកចិត្តចាំចង នឹកដល់ព្រះអង្គ
ជាអម្ចាស់ ។
៤. ទោះជាតិផ្សេងគ្នា ក៏ត្រូវដឹងថា
សុទ្ធសឹងតែជាពុទ្ធសាសន៍ ចូរយើងសាមគ្គី
ទាំងក្មេងទាំងចាស់ ប្រឹងប្រែងឲ្យ
ណាស់គ្រប់ៗគ្នា។
៥. សូមសាសនាពុទ្ធ ថ្កុំថ្កើងបំផុត
រុងរឿងវិសុទ្ធថ្លៃថ្លា ហើយមានជ័យ
ជោគផ្សាយពេញលោកា ដោយជនជ្រះថ្លា
ច្រើនសែនលាន។
៦. មានចិត្តសេ្នហា គោរពបូជា
ចំពោះព្រះធម៌ដ៏កល្យាណ ទាំងមនុស្សទេវតា
ស្នេហាគ្រប់ប្រាណ ប្រាថ្នាចង់បាន
សេចក្តីសុខ។
៧. យើងខេមរជាតិ នាំគ្នាខ្មីឃ្មាត
កាន់ធម៌នឹងបាន ផុតទុក្ខ
រួបរួមសាមគ្គីពីនេះទៅមុខ យើងនឹងបានសុខ
ក្សេមក្សាន្តត្រាណ។
៨. ព្រមព្រៀងប្រព្រឹត្ត កាន់ធម៌សុចរិត
ឆ្ពោះទៅកាន់ស្ថាននិព្វាន ជាទីផុតទុក្ខ
បានសុខក្សេមក្សាន្ត ជាតិយើងនឹងបាន
សោយសុខា។
ព្រះរាជនិពន្ធ ដោយសម្តេច ព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ
Saturday, November 28, 2015
ស្ពានទ័ព ឬស្ពានអូរជីក
ស្ពានទ័ព ឬស្ពានអូរជីក : ជាស្ពានបុរាណវែងជាងគេ និងធំជាងគេបង្អស់នៅស្រុកខ្មែរ ដែលបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរ ប៉ុន្តែមិនសូវទទួលបានការទាក់ទាញខ្លាំងដូចស្ពានកំពង់ក្តី (ស្ពានព្រះទិស)
…
ស្ពានទ័ព ឬស្ពានអូរជីក មានទីតាំងស្ថិតនៅភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាប។ ស្ពាននេះជាស្ពានចាស់បុរាណមួយដែលធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់ លើកលែងតែបង្កាន់ដៃនាគ និងជើងទម្រដែលធ្វើពីថ្មភក់។ សព្វថ្ងៃនេះបង្កាន់ដៃនាគ និងជើងទម្រនៅសល់តែផ្នែកខ្លះៗតែប៉ុណ្ណោះ។ ចំណែកឯសរសរជើងស្ពានខ្លះទទួលការសឹករិចរឹលខ្លាំង។
ស្ពានទ័ព ឬស្ពានអូរជីកនេះមានបណ្តោយប្រវែងប្រមាណជា១៤៩ម៉ែត្រ ទទឹងប្រមាណជា១៥,៥០ម៉ែត្រ កម្ពស់ប្រហែល១០ម៉ែត្រពីផ្ទៃដី និងរន្ធបង្ហូរទឹកចំនួន៣៥ ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័ន្មទី៧ ក្នុងចន្លោះសតវត្សទី១២ និងទី១៣ នៃគ.ស។ ស្ពាននេះ ត្រូវបានចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់ នៅក្នុងចំណោមស្ពានបុរាណនានាជាង១០០ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជា។
កាលពីជំនាន់ដែលរាជធានីអង្គរជាមណ្ឌលនៃចក្រភពអង្គដ៏ធំមួយនេះ ទីតាំងសំខាន់ៗជិត ឬឆ្ងាយតែងតែភ្ជាប់ខ្លួនមកមណ្ឌលនេះតាមបណ្តាញគមនាគមន៍ស្អេកស្កេះ។ ក្នុងនោះមានផ្លូវថ្នល់តូចធំ ស្ពាន។ល។ ឧទាហារណ៍ផ្លូវចេញពីអង្គរទៅសម្បូរណ៍ព្រៃគុក (ឦសាន្តបុរ:) ដោយកាត់តាមរលួស (ហរិហរាល័យ) និងកំពង់ក្តី (ដូចជាស្ពានកំពង់ក្តី)។ ឧទាហរណ៍មួយទៀត គឺផ្លូវដែលចេញពីអង្គរទៅវាលទំនាបមេណាម ជាពិសេសកាត់តាមចំណុចប្រាសាទស្តុកកក់ធំ (ខេត្តស្រះកែវ ប្រទេសថៃសព្វថ្ងៃ)។
ស្ពានទ័ព ឬស្ពានអូរជីកនេះ ឆ្លងកាត់មកពីខាងលើស្ទឹងរមៀត ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យរហូតមកទល់ស្ទឹងក្រឡាញ់ ខេត្តសៀមរាប។ ស្ពាននេះមិនមែនជាស្ពានកាត់តាមផ្លូវបុរាណតែមួយនៅតំបន់នោះទេ។ បើសិនយើងធ្វើដំណើរតាមតម្រាយនៃផ្លូវបុរាណចេញពីអង្គរ កាត់ឃុំអង្គរភាស ស្រុកពួក បន្តមកភូមិគោគខ្ជាយខាងជើង កាត់ខាងជើងភូមិគោគជ្រៃ ស្រុកសរស្តម្ភ ខេត្តសៀមរាប យើងនឹងឃើញមានផ្លូវបែកជាពីរ។ ផ្លូវបុរាណខ្សែទី១បែកទៅឃុំជន្លេះដៃ អន្លង់ស្វាយ ស្រុកក្រឡាញ់ តភ្ជាប់ទៅឃុំស្ពានស្រែង (មានស្ពានថ្មបុរាណមួយវែង) ភ្ជាប់ទៅឃុំប៉ោយចារ (មានស្ពានថ្មបុរាណមួយវែងនៅជិតទំនប់អាងត្រពាំងថ្ម) នៃស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ហើយបន្តរហូតដល់ប្រាសាទបន្ទាយឆ្មារ ហើយចុងក្រោយភ្ជាប់ទៅប្រាសាទភីម៉ៃ (បច្ចុប្បន្នប្រទេសថៃ) ឬទៅសុខោទ័យ។ ចំណែកឯផ្លូវបុរាណខ្សែទី២ ដែលគេអះអាងថាសំដៅទៅភ្នំដងរ៉ែក តទៅប្រាសាទភ្នំរូង (ខេត្តបូរីរ់ាំ ប្រទេសថៃ) ឬតភ្ជាប់បន្តទៅប្រាសាទភីម៉ៃ ឬបន្តទៅសុខោទ័យ។ ផ្លូវនេះកាត់តាមភូមិខ្នាររ៉ឹល ឃុំសែនសុខ ឆ្ពោះទៅកាន់ខាងកើតស្រុកស្រីស្នំ កាត់តាមឃុំស្ពានស្រែង ឬភូមិចំការចេក ហើយសំដៅទៅខាងកើតឈៀងខាងជើងភូមិត្រុំ (ដែលមានអាងបុរាណមួយនៅក្បែរអូរជីក អ្នកភូមិហៅថាស្ទឹងអូរជីក) ស្រុកស្រីស្នំខេត្តសៀមរាប ឈមនឹងភូមិជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
បច្ចុប្បន្នទីតាំងនៃស្ពានទ័ព ឬស្ពានអូរជីកនេះ គ្រប់ដណ្ដប់ទៅដោយតំបន់ព្រៃឫស្សី និងមានព្រៃឈើធំតូចដុះក្បែរមាត់ផ្លូវដែលមានម្លប់ត្រឈឹងធ្វើអោយស្ពានមានភាពស្ងប់ស្ងាត់។ នៅពេលរដូវប្រាំងស្លឹកឈើរុះរោយធ្លាក់ទៅលើដងផ្លូវហើយមានស្លឹកថ្មីលាស់ដ៏ខៀវស្រងាត់ នៅពេលជិតដល់រដូវចូលឆ្នាំមានសត្វរ៉ៃយំកំដរ ដែលធ្វើអោយមានសភាពភ័យខ្លាចនៅពេលដើរម្នាក់ឯង ហើយនៅក្នុងប្រឡោះនៃស្ពានសម្រាប់ទឹកហូរមានភាពស្ងាត់ជ្រងំមើលមិនឃើញអ្វីសោះ ប៉ុន្តែនៅពេលរដូវវស្សាទឹកឡើងពេញរន្ធស្ពាន។ នៅពេលរដូវភ្ជុំបិណ្ឌប្រជាជនប្រុសស្រី នៅតំបន់នោះតែងធ្វើដំណើរទៅទស្សនាទេសភាពមាត់ស្ពានហើយបន្តទៅលេងស្ទឹងអូរជីកយ៉ាងកោះករ។
អ្នកស្រុកភូមិ នៅតែមានជំនឿទៅលើខ្មោចអ្នកតា ហើយស្ពាននេះមានសភាពកាន់តែស្ងាត់ជាងមុនដោយសារតែគេមានផ្លូវថ្មី សម្រាប់វាងស្ពានបុរាណនេះ។ នៅខាងត្បូងនៃស្ពានមានដើមឈើខ្ពស់ស្រោងៗបែកមែកសាខា នៅក្រោមដើមមានខ្ទមខ្មោចដែលគ្មានញាតិមិត្តយកទៅធ្វើបុណ្យឡើយដែរពួកអ្នកស្រុកហៅថា ខ្មោចតៃហោង ហើយនៅខាងជើងស្ពានក៏មានដើមពោធិ៍ ដែលអ្នកភូមិមានជំនឿថា សំបូរទៅដោយព្រាយបិសាច។ នៅក្បែរនោះមានអូរមួយប្រជាជនតែងតែហៅអូរជីកៗ ដែលមានប្រវែងប្រមាណជា២គីឡូម៉ែត្រ។ នៅក្បែរដើមពោធិ៍មានសាលាឆទានមួយសម្រាប់អោយអ្នកដំណើរសម្រាក។ កាលពីសម័យសង្គ្រាម តំបន់នេះ គឺជាបន្ទាយទាហាន។
ប្រភព៖ ប្រវត្តិសាស្រ្តកម្ពុជា
![]() |
Tuesday, November 24, 2015
សិលាចារឹកនៅប្រាសាទតាព្រហ្ម
សិលាចារឹកនៅប្រាសាទតាព្រហ្ម ជាស្នាព្រះហស្ថព្រះរាជបុត្រព្រះអង្គព្រះនាមសូរ្យកុមារ និយាយ
ដល់ប្រាសាទនាគព័ន្ធ (គាថា ១៦៨ , ១៦៩ និង ១៧០)១៦៨ទ្រង់(ពះបាទជយវរម្ម័នទី៧)បានសាងស្រះរាជស្រី(នាគព័ន្ធ)ទុកដូចកញ្ចក់ភ្លឺដោយកែវឧបលនិងកម្រងផ្កាមាសទុកក្នុងប្រាសាទជយស្រីប្រាកដដូចជាភ្នូងកេសាដែលបួងដោយសិល្បៈ យ៉ាងប្រពៃនៃអគ្គមេហសី ដែលតាក់តែងវិចិត្រគួរឲ្យរីករាយ ។
១៦៩ ស្រះរាជស្រីនេះ មានទឹកថ្លាយង់ដល់ដី ឆ្លុះស្រមោលនៃពន្លឺភ្លឺច្រាលឆ្អិនឆ្អៅប្រាកដដូចជាស្រះ
ឈាមដែលព្រះបាទភាគ៌វៈ(ស្តេចនៃចម្ប៉ា)ដែលហូរល្ហាចក្នុងចម្បាំង។
១៧០នៅកណ្តាលស្រះរាជ្យស្រីមានកំពង់បុណ្យ
សម្រាប់លាងបាបមួយដែលទាញយកលំអស្រស់មកពីស្រះ(គ្រប់ទិសទាំងបួន)ជាកំពង់បុណ្យសម្រាប់លាងផុកគឺបាបនៃជនណាដែលបានចូលទៅជាសំពៅភេត្រាដឹកជញ្ជូនសត្វលោកកាត់ឆ្លងសមុទ្រមហាសាគរឲ្យចេញចាកត្រៃភព (ទៅកាន់អមតមហានិពា្វន)សិលាចារឹកនប្រាសាទតាព្រហ្ម ជាស្នាព្រះហស្ថព្រះរាជបុត្រព្រះអង្គព្រះនាមសូរ្យកុមារចម្លងចេញពីសៀវភៅ៖ ប្រវត្តិពុទ្ធិសាសនាសង្ខេប ស្រាវជ្រាវនិងរៀបរៀងដោយ ព្រះមហាវីរយបណ្ឌិតោ ប៉ាង ខាត់ ពុទ្ធសករាជ ២៥០៤ ( ឆ្នាំ ១៩៦២)ទំព័រ ៩១

Wednesday, May 6, 2015
ដើមទន្សែ
ពាក្យប្រស្នាខ្មែរថា
ដើមប៉ុនអង្រែផ្លែប៉ុនអង្រុត តើជាដើមអ្វី?
ដើមនេះមានឈ្មោះថា ដើមទន្សែ ភាសានិយាយតៗគ្នា ហៅថា ដើមអន្សែ
ពេលយកទៅធ្វើប៉ុយ គេហៅថា ប៉ុយទន្សែ
តាមការពន្យល់របស់សម្តេច ជួន ណាត
ទន្សែ ( ន. )
ឈ្មោះឈើមួយប្រភេទ មានដើមសណ្ឋានស្លា ផ្លែមានស្មែង នៅស្រទាប់ធាងមានក្រមរជាផង់ល្អិត ។ ទន្សែនេះ, អ្នកលង្កាទ្វីបគេធ្វើផ្កាវាឲ្យស្រក់ទឹកផ្អែមបាន ដូចផ្កាត្នោតដែរ, មុនដំបូង, កាលបើគេស្ទង់ឃើញថាផ្កាវាមានចំណាស់ល្មមគាបបានហើយ, គេធ្វើជណ្ដើរឫស្សីតូចល្មម, ជណ្ដើរនោះមានកាំខាងលើ ២ ជាចម្ពាមទប់កុំឲ្យក្រឡាច់, គេឡើងទៅក្រសោបសំណុំផ្កា ចងផ្អោបឲ្យណែន, ចង ៧ ថ្ងៃ ក្ដឹបក៏ទុំទាំងអស់ គ្រាន់តែស្រាយចំណងចេញ ក្ដឹបទាំងនោះក៏ជ្រុះអស់ នៅសល់តែស្មែងគេប្រមូលទងស្មែងឲ្យល្មមតែគាបកើត ចងជាដុំតូចៗ ច្រើនដុំ ឥតកាត់ចោលទេ, លុះគម្រប់ ៧ ថ្ងៃ គេយកគំនាបសំប៉ាត ដូចគំនាបត្នោតឈ្មោល គាប ៣ ថ្ងៃ គេយកកាំបិតយ៉ាងមុតចិត ដូចចិតផ្កាត្នោតដែរ, ក៏ស្រក់ទឹកផ្អែមមក, គេត្រងនឹងក្វាងមានទំហំមាត់ល្មមតែចុះសំណុំផ្កាដែលគេចងនោះ, បានទឹកផ្អែម គេអាចរំងាស់ធ្វើស្ករបានដូចត្នោតដែរ, ងាយធ្វើជាងត្នោត ព្រោះមិនខ្លាចធ្លាក់ដូចត្នោតទេ; ស្ករទន្សែផ្អែមខ្សោយបន្តិចជាងស្ករត្នោតមិនរងាន់ទេ ។ ទន្សែបញ្ចេញផ្កាឥតរដូវដូចត្នោតទេ, គួរយើងធ្វើល្បងមើល, ក៏គង់នឹងបានដឹងដោយងាយ, បើធ្វើកើត, មានប្រយោជន៍សំខាន់ណាស់, គួរតែយើងពិសោធន៍មើល : ដីនៅប្រទេសយើងងាយដាំទន្សែណាស់គួរតែដាំត្រង់ដីទំនេរៗឲ្យមានច្រើនឡើង ។
វិធីប្រើតាមបែបខ្មែរបុរាណ
ការពន្យល់តាមការចងចាំរបស់ បងស្រី Var Englearng មានដូចតទៅនេះ
ដើមនេះដើមរបស់វារុំដោយអ្វីម៉្យាងរាងដូចសំឡីៗហើយចាស់ៗពីដើមកោសយកសំឡីនោះយកមកមូរជាដុំតូចៗដែលពួកគាត់ហៅថា"ប៉ុយ" ជាថ្នាំបូរាណសំរាប់ព្យាបាលរោគស្ទើរតែគ្រប់ប្រភេទ ដោយយកប៉ុយនោះមកដុះហើយដាក់នៅចំកន្លែងណាដែលឈឺ ដុចរហូតដល់ឆេះសាច់ វិធីនេះមានធ្វើច្រើនណាស់នៅជំនាន់ខ្មែរក្រហម ដូចរាគរួសមិនបាត់ ឈឺក្បាលឈឺចុកចាប់ក្នុងខ្លួន ល-ល សង្ឃឹមថាអាចពន្យល់ភ្ញៀងបានយ៉ាងតិច២០នាទី ។
សូមថ្លែងអំណរគុណ ចំពោះបងស្រីដែលនៅចងចាំហើយចែករំលែកបទពិសោធន៍នេះដល់ក្មេងៗជំនាន់ក្រោយទោះតិចក្តីច្រើនក្តី។ខ្ញំបាទធ្លាប់ឃើញនិងចងចាំប្រហាក់ប្រហែលនេះដែរ តែមិនដឹងថាវាជាប៉ុយទន្សែនោះទេ។
វិធីប្រើ
ស្លឹក 1-យកមកតុបតែងក្នុងពិធីអាពាហ៍ពិពាហ៍និងពិធីបុណ្យផ្សេងៗ។
2-សំរាប់ព្រះសង្ឃប្រើសំរាប់ប្រស់ទឹក(ស្តន្ទ)
ធាង
1-អាចយកសំឡីចេញពីធាងយកមកធ្វើប៉ុយដើម្បីព្យាបាលជំងឺផ្សេងៗ។
2-យកធ្វើឧប្បករណ៍ប្រើប្រាស់ផ្សេងៗ
ការដុតប៉ុយទន្សែ
ប៉ុយទន្សែគេដុតនៅចំកញ្ចឹងក និង ផ្ទៃពោះ
ការព្យាបាលជម្ងឺ
គេយកប៉ុយទន្សែទៅព្យាបាលជម្ងឺច្រើនមុខដូចជា
ជម្ងឺវិលមុខឈឺក្បាល ជម្ងឺកូនកណ្តុរ ជម្ងឺប្រកាំង ជម្ងឺខ្លន ដុតឫសដើម។
-សូមកុំសាកល្បងព្យាបាលជម្ងឺដោយខ្លួនអ្នកអោយសោះ ។
-ដើមទន្សែស្ទើតែបាត់បង់អស់ទៅហើយសូមជួយអភិរក្សផង។
- សូមមេត្តាជួយកែតម្រូវសម្រាប់អ្នកស្រាវជ្រាវជំនាន់ក្រោយអោយបានយល់ដឹងផង។
បើចង់ឃើញដើមទន្សែសូមមកព្រះបរមរាជវាំងច្រកចេញខាងត្បូង។
By ekchandararith.blogspot.com

Subscribe to:
Posts (Atom)